ព្រះត្រៃបិដក ភាគ ៨១

ចំរើន​សម្មាវាចា។បេ។ ចំរើន​សម្មា​កម្មន្តៈ។បេ។ ចំរើន​សម្មាអាជីវៈ។បេ។ ចំរើន​សម្មា​វាយាមៈ។បេ។ ចំរើន​សម្មាសតិ។បេ។ ចំរើន​សម្មាសមាធិ ដែល​អាស្រ័យ​វិវេក អាស្រ័យ​ការប្រាសចាក​តម្រេក អាស្រ័យ​និរោធ ឈម​ទៅ​ក្នុង​ការ​លះបង់។

ចប់ សុត្តន្ត​ភា​ជនីយ។


 [៣២៦] មគ្គ​មាន​អង្គ ៨ គឺ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ។ បណ្តា​ធម៌​ទាំងនោះ មគ្គ​មាន​អង្គ ៨ តើ​ដូចម្តេច។ ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​នូវ​លោកុត្តរ​ជ្ឈាន ជា​និយ្យានិកធម៌ ជា​គ្រឿង​ដល់​នូវ​ការ​មិន​សន្សំ (នូវ​កិលេស​វដ្តៈ) ដើម្បី​លះ​នូវ​ទិដ្ឋិ​ទាំងឡាយ ដើម្បី​ដល់​នូវ​បឋមភូមិ ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ហើយ​ចូលកាន់​បឋមជ្ឈាន ជា​ទុក្ខា​បដិ​បទាទន្ធា​ភិ​ញ្ញា ក្នុង​សម័យ​នោះ មគ្គ​មាន​អង្គ ៨ គឺ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ ក៏​កើតមាន។
 [៣២៧] បណ្តា​អរិយមគ្គ​ទាំងនោះ សម្មាទិដ្ឋិ តើ​ដូចម្តេច។ បញ្ញា ការ​ដឹង​ច្បាស់។បេ។ ការ​មិន​វង្វេង ការសង្កេត​នូវ​ធម៌ សម្មាទិដ្ឋិ ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា នេះ​ហៅថា សម្មាទិដ្ឋិ។
ថយ | ទំព័រទី ២៣០ | បន្ទាប់
ID: 637647447603392184
ទៅកាន់ទំព័រ៖