ព្រះត្រៃបិដក ភាគ ៨១
[៤៥៣] ត្រង់ពាក្យថា នេវសញ្ញានាសញ្ញាយតនៈ បានដល់ពួកធម៌ គឺចិត្ត និងចេតសិក របស់បុគ្គលអ្នកចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈានក្តី របស់បុគ្គលអ្នកប្រកប (ដោយនេវសញ្ញានាសញ្ញាយតនជ្ឈាន) ក្តី របស់បុគ្គលអ្នកនៅជាសុខក្នុងបច្ចុប្បន្ន (ដោយនេវសញ្ញានាសញ្ញាយតនជ្ឈាន) ក្តី។
[៤៥៤] ត្រង់ពាក្យថា ចូល គឺការបាន ការបានចំពោះ ការដល់ ការដល់ព្រម ការពាល់ត្រូវ ការធ្វើឲ្យជាក់ច្បាស់ ការបំពេញនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន។
[៤៥៥] ត្រង់ពាក្យថា សម្រេចឥរិយាបថ គឺសម្រេច ប្រព្រឹត្ត រក្សា រស់នៅ ញុំាងជីវិតឲ្យរស់នៅ ត្រាច់ទៅ សម្រាកនៅ ព្រោះហេតុនោះ ទើបពោលថា សម្រេចឥរិយាបថ។
ចប់ សុត្តន្តភាជនីយ។
[៤៥៦] ឈាន ៤ យ៉ាង គឺបឋមជ្ឈាន ១ ទុតិយជ្ឈាន ១ តតិយជ្ឈាន ១ ចតុត្ថជ្ឈាន ១។
[៤៥៧] បណ្តាឈានទាំងនោះ បឋមជ្ឈាន តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន មានបឋវីកសិណ (ជាអារម្មណ៍) ហើយសម្រាកនៅក្នុងសម័យនោះ
ID: 637648169342247593
ទៅកាន់ទំព័រ៖