ព្រះត្រៃបិដក ភាគ ៨១

ពាក្យ​ថា ទូលាយ គឺ​គុណជាត​ណា​ដ៏​ទូលាយ គុណជាត​នោះ ដល់​នូវ​ភាពជា​ធំ គុណជាត​ណា ដល់​នូវ​ភាពជា​ធំ គុណជាត​នោះ មិន​មាន​ប្រមាណ គុណជាត​ណា មិន​មាន​ប្រមាណ សភាវៈ​នោះ មិន​មាន​ពៀរ សភាវៈ​ណា មិន​មាន​ពៀរ សភាវៈ​នោះ មិន​មាន​ព្យាបាទ។ ពាក្យ​ថា ផ្សាយ គឺ​ផ្សាយ​ចិត្ត​ទៅ បញ្ជូន​ចិត្ត​ទៅ។ ពាក្យ​ថា សម្រាក​នៅ គឺ​សម្រេច​ឥរិយាបថ។បេ។ សម្រាន្ត​នៅ ព្រោះហេតុនោះ ទើប​ពោល​ថា សម្រាក​នៅ។

ចប់ សុត្តន្ត​ភា​ជនីយ។


 [៤៩៩] អប្ប​មញ្ញា ៤ យ៉ាង គឺ មេត្តា ១ ករុណា ១ មុទិតា ១ ឧបេក្ខា ១។
 [៥០០] បណ្តា​អប្ប​មញ្ញា​ទាំងនោះ មេត្តា តើ​ដូចម្តេច។ ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​មគ្គ ដើម្បី​កើត​ក្នុង​រូបភព ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ចូលកាន់​បឋមជ្ឈាន ប្រកបដោយ​មេត្តា ក្នុង​សម័យ​នោះ ការរាប់​អាន អាការ​រាប់អាន​ភាព​នៃ​ការរាប់​អាន ការរាប់​រក ចេ​តោ​វិមុត្តិ​ណា នេះ​ហៅថា មេត្តា ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​មេត្តា។ បណ្តា​អប្ប​មញ្ញា​ទាំងនោះ មេត្តា តើ​ដូចម្តេច។ ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ
ថយ | ទំព័រទី ៣២២ | បន្ទាប់
ID: 637648178192091238
ទៅកាន់ទំព័រ៖