ព្រះត្រៃបិដក ភាគ ៨១

នេះ​ហៅថា ឧបេក្ខា ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​ឧបេក្ខា។

ចប់ អភិធម្ម​ភា​ជនីយ។


 [៥១១] អប្ប​មញ្ញា ៤ យ៉ាង។ គឺ ភិក្ខុ​ក្នុង​សាសនា​នេះ មានចិត្ត​ប្រកបដោយ​មេត្តា ផ្សាយ​ទៅកាន់​ទិស១ ទិសទី២ ទិសទី៣ ទិសទី៤ ក៏​ដូចគ្នា ផ្សាយ​ទៅកាន់​ទិស​ខាងលើ ទិស​ខាងក្រោម ទិស​ទទឹង​គឺ​ទិសតូច មានចិត្ត​ប្រកបដោយ​មេត្តា ជា​ចិត្តធំ​ទូលាយ មិន​មាន​ប្រមាណ មិន​មាន​ពៀរ មិន​មាន​ព្យាបាទ ផ្សាយ​ទៅកាន់​សត្វលោក​ទាំងពួង ដោយ​ការ​យក​ខ្លួន​ទៅ​ប្រៀបផ្ទឹម​នឹង​សត្វ​ទាំងអស់ ក្នុង​ទី​ទាំងពួង ១។ ភិក្ខុ​មានចិត្ត​ប្រកបដោយ​ករុណា ផ្សាយ​ទៅកាន់​ទិស១ ទិសទី២ ទិសទី៣ ទិសទី៤ ក៏​ដូចគ្នា ផ្សាយ​ទៅកាន់​ទិស​ខាងលើ ទិស​ខាងក្រោម ទិស​ទទឹង​គឺ​ទិសតូច មានចិត្ត​ប្រកបដោយ​ករុណា ជា​ចិត្តធំ​ទូលាយ មិន​មាន​ប្រមាណ មិន​មាន​ពៀរ មិន​មាន​ព្យាបាទ ផ្សាយ​ទៅកាន់​សត្វលោក​ទាំងពួង ដោយ​ការ​យក​ខ្លួន​ទៅ​ប្រៀបផ្ទឹម​នឹង​សត្វ​ទាំងអស់ ក្នុង​ទី​ទាំងពួង ១។ ភិក្ខុ​មានចិត្ត​ប្រកបដោយ​មុទិតា ផ្សាយ​ទៅកាន់​ទិស១ ទិសទី២ ទិសទី៣ ទិសទី៤ ក៏​ដូចគ្នា ផ្សាយ​ទៅកាន់​ទិស​ខាងលើ ទិស​ខាងក្រោម ទិស​ទទឹង​គឺ​ទិសតូច
ថយ | ទំព័រទី ៣៣៦ | បន្ទាប់
ID: 637648181709903896
ទៅកាន់ទំព័រ៖