ព្រះត្រៃបិដក ភាគ ៨១
ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមាន ដោយអាការយ៉ាងនេះ។បេ។
ចប់ អកុសលនិទ្ទេស។
[១០៤] ពួកធម៌ជាកុសល តើដូចម្តេច។ ក្នុងសម័យណា កាមាវចរកុសលចិត្ត ច្រឡំដោយសោមនស្ស ប្រកបដោយញាណ មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណា ហើយកើតឡើង ក្នុងសម័យនោះ សង្ខារកើតមាន ព្រោះកុសលមូលជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ បសាទៈ (សេចក្តីជ្រះថ្លា) កើតមាន ព្រោះវេទនាជាបច្ច័យ អធិមោក្ខកើតមាន ព្រោះបសាទៈជាបច្ច័យ ភពកើតមាន ព្រោះអធិមោក្ខជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
[១០៥] បណ្តាធម៌ទាំងនោះ កុសលមូល តើដូចម្តេច។ អលោភៈ អទោសៈ អមោហៈ។ បណ្តាកុសលមូលទាំងនោះ អលោភៈ
ID: 637647396376140298
ទៅកាន់ទំព័រ៖