ព្រះត្រៃបិដក ភាគ ៨២
បុគ្គលទាំងនោះ បានដឹងច្បាស់នូវទុក្ខនេះឯង បានដឹងច្បាស់នូវទុក្ខសមុទ័យនេះឯង បានដឹងច្បាស់នូវទុក្ខនិរោធនេះឯង បានដឹងច្បាស់នូវទុក្ខនិរោធគាមិនីបដិបទានេះឯង បុគ្គលណាមួយ ទោះជាសមណៈក្តី ព្រាហ្មណ៍ក្តី ក្នុងកាលជាអនាគត នឹងដឹងច្បាស់នូវទុក្ខ នឹងដឹងច្បាស់នូវទុក្ខសមុទ័យ នឹងដឹងច្បាស់នូវទុក្ខនិរោធ នឹងដឹងច្បាស់នូវទុក្ខនិរោធគាមិនីបដិបទា បុគ្គលទាំងនោះ នឹងដឹងច្បាស់នូវទុក្ខនេះឯង នឹងដឹងច្បាស់នូវទុក្ខសមុទ័យនេះឯង នឹងដឹងច្បាស់នូវទុក្ខនិរោធនេះឯង នឹងដឹងច្បាស់នូវទុក្ខនិរោធគាមិនីបដិបទានេះឯង ព្រោះហេតុនោះ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះហៅថា សេចក្តីដឹងក្នុងការប្រព្រឹត្តិទៅតាម។ បណ្តាញាណទាំងនោះ សេចក្តីដឹងក្នុងការកំណត់ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ស្ទាបស្ទង់មើលនូវចិត្តរបស់សត្វដទៃ របស់បុគ្គលដទៃ ដោយចិត្តរបស់ខ្លួនឯង តែងដឹងច្បាស់ គឺចិត្តប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តប្រាសចាករាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាករាគៈ
ID: 637648287949769921
ទៅកាន់ទំព័រ៖