ព្រះត្រៃបិដក ភាគ ៨២

ចិត្ត​ប្រកបដោយ​ទោសៈ​ក្តី ក៏​ដឹង​ច្បាស់​ថា ចិត្ត​ប្រកបដោយ​ទោសៈ ចិត្ត​ប្រាសចាក​ទោសៈ​ក្តី ក៏​ដឹង​ច្បាស់​ថា ចិត្ត​ប្រាសចាក​ទោសៈ ចិត្ត​ប្រកបដោយ​មោហៈ​ក្តី ក៏​ដឹង​ច្បាស់​ថា ចិត្ត​ប្រកបដោយ​មោហៈ ចិត្ត​ប្រាសចាក​មោហៈ​ក្តី ក៏​ដឹង​ច្បាស់​ថា ចិត្ត​ប្រាសចាក​មោហៈ ចិត្តរួញរា​ក្តី ក៏​ដឹង​ច្បាស់​ថា ចិត្តរួញរា ចិត្តរាយមាយ​ក្តី ក៏​ដឹង​ច្បាស់​ថា ចិត្តរាយមាយ ចិត្ត​ដល់​នូវ​ភាព​ដ៏​ប្រសើរ​ក្តី ក៏​ដឹង​ច្បាស់​ថា ចិត្ត​ដល់​នូវ​ភាព​ដ៏​ប្រសើរ ចិត្ត​ដល់​នូវ​ភាព​មិន​ប្រសើរ​ក្តី ក៏​ដឹង​ច្បាស់​ថា ចិត្ត​ដល់​នូវ​ភាព​មិន​ប្រសើរ ចិត្ត​ប្រកបដោយ​ឧត្តរៈ​ក្តី ក៏​ដឹង​ច្បាស់​ថា ចិត្ត​ប្រកបដោយ​ឧត្តរៈ ចិត្ត​មិន​មាន​ឧត្តរៈ​ក្តី ក៏​ដឹង​ច្បាស់​ថា ចិត្ត​មិន​មាន​ឧត្តរៈ ចិ​ត្ត​តំ​កល់​មាំ​ក្តី ក៏​ដឹង​ច្បាស់​ថា ចិ​ត្ត​តំ​កល់​មាំ ចិត្ត​មិន​តំ​កល់​មាំ​ក្តី ក៏​ដឹង​ច្បាស់​ថា ចិត្ត​មិន​តំ​កល់​មាំ ចិត្ត​ផុត​ស្រឡះ​ក្តី ក៏​ដឹង​ច្បាស់​ថា ចិត្ត​ផុត​ស្រឡះ ចិត្ត​មិន​ផុត​ស្រឡះ​ក្តី ក៏​ដឹង​ច្បាស់​ថា ចិត្ត​មិន​ផុត​ស្រឡះ ព្រោះហេតុនោះ បញ្ញា ការ​ដឹង​ច្បាស់។បេ។ ការ​មិន​វង្វេង ការពិចារណា​ធម៌ ការ​ឃើញត្រូវ​ណា ក្នុង​ធម៌​ទាំងឡាយ​នោះ នេះ​ហៅថា សេចក្តី​ដឹង​ក្នុង​ការកំណត់។ បញ្ញា​ដ៏​សេស វៀរលែងតែ​សេចក្តី​ដឹង​ក្នុង​ធម៌ សេចក្តី​ដឹង​ក្នុង​ការប្រព្រឹត្តិ​ទៅតាម និង​សេចក្តី​ដឹង​ក្នុង​ការកំណត់​ចេញ ឈ្មោះថា សេចក្តី​ដឹង​ក្នុង​ការ​សន្មតិ។
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 637648288149768696
ទៅកាន់ទំព័រ៖