ព្រះត្រៃបិដក ភាគ ៨២

បញ្ញា​ក្នុង​មគ្គ ៤ ឈ្មោះថា បញ្ញា​ក្នុង​សេចក្តី​នឿយណាយ​ផង ក្នុង​ការ​ត្រាស់​ដឹងផង។ បញ្ញា​ដ៏​សេស ឈ្មោះថា បញ្ញា​មិនមែន​ក្នុង​សេចក្តី​នឿយណាយ មិនមែន​ក្នុង​ការ​ត្រាស់​ដឹង។
 [៦២] បណ្តា​ញាណ​ទាំងនោះ បញ្ញា​មាន​ចំណែក​នៃ​សេចក្តី​សាបសូន្យ តើ​ដូចម្តេច។ ការ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​សញ្ញា ប្រកបដោយ​កាម រមែង​ដាស់តឿន​នូវ​បុគ្គល​ដែល​បាន​បឋមជ្ឈាន ឈ្មោះថា បញ្ញា​មាន​ចំណែក​នៃ​សេចក្តី​សាបសូន្យ សតិ​មាន​សភាព​ដ៏​សមគួរ​ដល់​បញ្ញា​នោះ តាំងនៅ​ស្មើ ឈ្មោះថា បញ្ញា​មាន​ចំណែក​នៃ​ការតាំងនៅ ការ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​សញ្ញា មិន​ប្រកបដោយ​វិតក្កៈ រមែង​ដាស់តឿន (នូវ​បុគ្គល​ដែល​បាន​បឋម​មជ្ឈា​ននោះ) ឈ្មោះថា បញ្ញា​មាន​ចំណែក​នៃ​សេចក្តី​វិសេស ការ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​សញ្ញា ប្រកបដោយ​និ​ព្វិ​ទា ប្រកបដោយ​វិ​រាគៈ រមែង​ដាស់តឿន (នូវ​បុគ្គល​ដែល​បាន​បឋមជ្ឈាន​នោះ) ឈ្មោះថា បញ្ញា​មាន​ចំណែក​នៃ​សេចក្តី​នឿយណាយ។ ការ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​សញ្ញា ប្រកបដោយ​វិតក្កៈ រមែង​ដាស់តឿន​នូវ​បុគ្គល​ដែល​បាន​ទុតិយជ្ឈាន ឈ្មោះថា បញ្ញា​មាន​ចំណែក​នៃ​សេចក្តី​សាបសូន្យ សតិ​មាន​សភាព​ដ៏​សមគួរ​ដល់​បញ្ញា​នោះ តាំងនៅ​ស្មើ ឈ្មោះថា បញ្ញា​មាន​ចំណែក​នៃ​ការតាំងនៅ
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 637648288632581145
ទៅកាន់ទំព័រ៖