ព្រះត្រៃបិដក ភាគ ៨២

ការ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​សញ្ញា ប្រកបដោយ​ឧបេក្ខា រមែង​ដាស់តឿន (នូវ​បុគ្គល​ដែល​បាន​ទុតិយជ្ឈាន​នោះ) ឈ្មោះថា បញ្ញា​មាន​ចំណែក​នៃ​សេចក្តី​វិសេស ការ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​សញ្ញា ប្រកបដោយ​និ​ព្វិ​ទា ប្រកបដោយ​វិ​រាគៈ រមែង​ដាស់តឿន (នូវ​បុគ្គ​ដែល​បាន​ទុតិយជ្ឈាន​នោះ) ឈ្មោះថា បញ្ញា​មាន​ចំណែក​នៃ​សេចក្តី​នឿយណាយ។ ការ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​សញ្ញា ប្រកបដោយ​បីតិ រមែង​ដាស់តឿន​នូវ​បុគ្គល​ដែល​បាន​តតិយជ្ឈាន ឈ្មោះថា បញ្ញា​មាន​ចំណែក​នៃ​សេចក្តី​សាបសូន្យ សតិ​មាន​សភាព​ដ៏​សមគួរ​ដល់​បញ្ញា​នោះ តាំងនៅ​ស្មើ ឈ្មោះថា បញ្ញា​មាន​ចំណែក​នៃ​ការតាំងនៅ ការ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​សញ្ញា ប្រកបដោយ​អទុ​ក្ខម​សុខវេទនា រមែង​ដាស់តឿន (នូវ​បុគ្គល​ដែល​បាន​តតិយជ្ឈាន​នោះ) ឈ្មោះថា បញ្ញា​មាន​ចំណែក​នៃ​សេចក្តី​វិសេស ការ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​សញ្ញា ប្រកបដោយ​និ​ព្វិ​ទា ប្រកបដោយ​វិ​រាគៈ រមែង​ដាស់តឿន (នូវ​បុគ្គល​ដែល​បាន​តតិយជ្ឈាន​នោះ) ឈ្មោះថា បញ្ញា​មាន​ចំណែក​នៃ​សេចក្តី​នឿយណាយ។ ការ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​សញ្ញា ប្រកបដោយ​សុខ រមែង​ដាស់តឿន​នូវ​បុគ្គល​ដែល​បាន​ចតុត្ថជ្ឈាន ឈ្មោះថា បញ្ញា​មាន​ចំណែក​នៃ​សេចក្តី​សាបសូន្យ សតិ​មាន​សភាព​ដ៏​សមគួរ​ដល់​បញ្ញា​នោះ តាំងនៅ​ស្មើ ឈ្មោះថា បញ្ញា​មាន​ចំណែក​នៃ​ការតាំងនៅ
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 637648288845081080
ទៅកាន់ទំព័រ៖