ព្រះត្រៃបិដក ភាគ ៨២

បណ្តា​បញ្ញា​ទាំងនោះ បញ្ញា​ប្រមាណ​មិនបាន តែ​មាន​អារម្មណ៍​តូចឆ្មារ តើ​ដូចម្តេច។ កាល​បុគ្គល​បាន​នូវ​សមាធិ​ដូចសេចក្តី​ប្រាថ្នា តែ​ផ្សាយ​ទៅ​នូវ​អារម្មណ៍​តិចតួច បញ្ញា ការ​ដឹង​ច្បាស់។បេ។ ការ​មិន​វង្វេង ការពិចារណា​ធម៌ ការ​ឃើញត្រូវ​ណា កើតឡើង នេះ​ហៅថា បញ្ញា​ប្រមាណ​មិនបាន តែ​មាន​អារម្មណ៍​តូចឆ្មារ។ បណ្តា​បញ្ញា​ទាំងនោះ បញ្ញា​ប្រមាណ​មិនបាន ទាំង​មាន​អារម្មណ៍​ប្រមាណ​មិនបាន តើ​ដូចម្តេច។ កាល​បុគ្គល​បាន​នូវ​សមាធិ​ដូចសេចក្តី​ប្រាថ្នា ទាំង​ផ្សាយ​ទៅ​នូវ​អារម្មណ៍​ដ៏​ធំ​ទូលាយ បញ្ញា ការ​ដឹង​ច្បាស់។បេ។ ការ​មិន​វង្វេង ការពិចារណា​នូវ​ធម៌ ការ​ឃើញត្រូវ​ណា កើតឡើង នេះ​ហៅថា បញ្ញា​ប្រមាណ​មិនបាន ទាំង​មាន​អារម្មណ៍​ប្រមាណ​មិនបាន។ នេះ អារម្មណ៍ ៤។
 [៦៦] សេចក្តី​ដឹង​របស់​បុគ្គល​ព្រមព្រៀង​ដោយ​មគ្គ ឈ្មោះថា សេចក្តី​ដឹង​ក្នុង​ជរាមរណៈ ឈ្មោះថា សេចក្តី​ដឹង​ក្នុង​ហេតុ​ដែល​ឲ្យ​កើត​ជរាមរណៈ ឈ្មោះថា សេចក្តី​ដឹង​ក្នុង​ការ​រលត់​ជរាមរណៈ ឈ្មោះថា សេចក្តី​ដឹង​ក្នុង​បដិបទា ជា​ដំណើរ​ទៅកាន់​ទី​រលត់​ជរាមរណៈ។
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 637648290238518751
ទៅកាន់ទំព័រ៖