ព្រះត្រៃបិដក ភាគ ៨២
បណ្តាញាណទាំងនោះ សេចក្តីដឹងក្នុងជរាមរណៈ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង ព្រោះប្រារព្ធជរាមរណៈ នេះហៅថា សេចក្តីដឹងក្នុងជរាមរណៈ។ ព្រោះប្រារព្ធហេតុដែលឲ្យកើតជរាមរណៈ។បេ។ ព្រោះប្រារព្ធការរលត់ជរាមរណៈ។បេ។ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធបដិបទា ជាដំណើរទៅកាន់ទីរលត់ជរាមរណៈ នេះហៅថា សេចក្តីដឹងក្នុងបដិបទាជាដំណើរទៅកាន់ទីរលត់ជរាមរណៈ។ សេចក្តីដឹងរបស់បុគ្គលអ្នកព្រមព្រៀងដោយមគ្គ ឈ្មោះថា សេចក្តីដឹងក្នុងជាតិ។បេ។ ឈ្មោះថា សេចក្តីដឹងក្នុងភព។បេ។ ឈ្មោះថា សេចក្តីដឹងក្នុងឧបាទាន។បេ។ ឈ្មោះថា សេចក្តីដឹងក្នុងតណ្ហា។បេ។ ឈ្មោះថា សេចក្តីដឹងក្នុងវេទនា។បេ។ ឈ្មោះថា សេចក្តីដឹងក្នុងផស្សៈ។បេ។ ឈ្មោះថា សេចក្តីដឹងក្នុងសឡាយតនៈ។បេ។ ឈ្មោះថា សេចក្តីដឹងក្នុងនាមរូប ។បេ។ ឈ្មោះថា សេចក្តីដឹងក្នុងវិញ្ញាណ។បេ។ ឈ្មោះថាសេចក្តីដឹងក្នុងសង្ខារទាំងឡាយ ឈ្មោះថា សេចក្តីដឹងក្នុងហេតុដែលឲ្យកើតសង្ខារ ឈ្មោះថា សេចក្តីដឹងក្នុងការរលត់នៃសង្ខារ
ID: 637648290435393592
ទៅកាន់ទំព័រ៖