ព្រះត្រៃបិដក ភាគ ៨២

ឈ្មោះថា សេចក្តី​ដឹង​ក្នុង​បដិបទា ជា​ដំណើរ​ទៅកាន់​ទី​រលត់​សង្ខារ។ បណ្តា​ញាណ​ទាំងនោះ សេចក្តី​ដឹង​ក្នុង​សង្ខារ​ទាំងឡាយ តើ​ដូចម្តេច។ បញ្ញា ការ​ដឹង​ច្បាស់។បេ។ ការ​មិន​វង្វេង ការពិចារណា​ធម៌ ការ​ឃើញត្រូវ​ណា កើតឡើង ព្រោះ​ប្រារព្ធ​នូវ​សង្ខារ​ទាំងឡាយ នេះ​ហៅថា សេចក្តី​ដឹង​ក្នុង​សង្ខារ​ទាំងឡាយ។ ព្រោះ​ប្រារព្ធ​ហេតុ​ដែល​ឲ្យ​កើត​សង្ខារ។បេ។ ព្រោះ​ប្រារព្ធ​ការ​រលត់​នៃ​សង្ខារ។បេ។ បញ្ញា ការ​ដឹង​ច្បាស់។បេ។ ការ​មិន​វង្វេង ការពិចារណា​ធម៌ ការ​ឃើញត្រូវ​ណា កើតឡើង ព្រោះ​ប្រារព្ធ​នូវ​បដិបទា ជា​ដំណើរ​ទៅកាន់​ទី​រលត់​នៃ​សង្ខារ នេះ​ហៅថា សេចក្តី​ដឹង​ក្នុង​បដិបទា ជា​ដំណើរ​ទៅកាន់​ទី​រលត់​នៃ​សង្ខារ។

ញាណ​វត្ថុ​មាន​ប្រការ ៤ យ៉ាងនេះ​ឯង។


 [៦៧] បណ្តា​ញាណ​ទាំងនោះ សម្មាសមាធិ ប្រកបដោយ​អង្គ ៥ តើ​ដូចម្តេច។ បីតិ​ផរណ​តា (ការផ្សាយ​បីតិ) ១ សុខ​ផរណ​តា (ការផ្សាយ​សុខ) ១ ចេ​តោ​ផរណ​តា (ការផ្សាយ​ចិត្ត) ១ អាលោក​ផរណ​តា (ការផ្សាយ​ពន្លឺ) ១ បច្ច​វេ​ក្ខ​ណា​និមិត្ត (ការកំណត់​ការពិចារណា) ១។
ថយ | ទំព័រទី ១១៣ | បន្ទាប់
ID: 637648290764768591
ទៅកាន់ទំព័រ៖