ព្រះត្រៃបិដក ភាគ ៨២

គឺ​ចេតនា​ជាហេតុ​វៀរចាក​កិរិយា​ញ៉ាំង​សត្វ​មានជីវិត​ឲ្យ​ធ្លាក់ចុះ​កន្លង ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា សម្បយុត្ត​ដោយចេតនា​ជាហេតុ​វៀរ។បេ។ ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា សម្បយុត្ត​ដោយចេតនា។បេ។ ការ​ប៉ះពាល់។បេ។ ការ​ផ្គង​ឡើង ការ​មិន​រាយមាយ នេះ​ហៅថា សិក្ខាបទ គឺ​ចេតនា​ជាហេតុ​វៀរចាក​កិរិយា​ញ៉ាំង​សត្វ​មានជីវិត​ឲ្យ​ធ្លាក់ចុះ​កន្លង។
 [៦] បណ្តា​សិក្ខាបទ​ទាំង ៥ នោះ សិក្ខាបទ គឺ​ចេតនា​ជាហេតុ​វៀរចាក​កិរិយា​កាន់​យក​នូវ​វត្ថុ​ដែលគេ​មិនបាន​ឲ្យ តើ​ដូចម្ដេច។បេ។ សិក្ខាបទ គឺ​ចេតនា​ជាហេតុ​វៀរចាក​កិរិយា​ប្រព្រឹត្តិ​ខុស​ក្នុង​កាម​ទាំងឡាយ។បេ។ សិក្ខាបទ គឺ​ចេតនា​ជាហេតុ​វៀរចាក​កិរិយា​ពោល​នូវ​ពាក្យ​កុហក។បេ។ សិក្ខាបទ គឺ​ចេតនា​ជាហេតុ​វៀរចាក​ហេតុ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ គឺ​ផឹក​នូវ​ទឹកស្រវឹង គឺ​សុរា និង​មេរ័យ។ ក្នុង​សម័យ​ណា ចិត្តជា​កាមាវចរ​កុសល ច្រឡំ​ដោយ​សោមនស្ស សម្បយុត្ត​ដោយ​ញាណ ជា​ចិត្ត​ថោកទាប កណ្តាល ឧត្តម ជា​ចិត្ត​មាន​ឆន្ទៈ​ជា​អធិបតី មាន​វីរិយៈ​ជា​អធិបតី មាន​ចិត្តៈ​ជា​អធិបតី មាន​វីមំសា​ជា​អធិបតី ជា​ចិត្ត​មាន​ឆន្ទៈ​ជា​អធិបតី តែ​ថោកទាប កណ្តាល ឧត្តម
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 637648267412403786
ទៅកាន់ទំព័រ៖