ព្រះត្រៃបិដក ភាគ ៨២

ត្រង់​ដែល​វិបាក​របស់​វចីសុចរិត និង​មនោសុចរិត ជាទី​ប្រាថ្នា ជាទី​ត្រេកអរ ជាទី​ពេញចិត្ត គប្បី​កើតឡើង ការណ៍​នុ៎ះ ទើប​មាន។ ទ្រង់​ជ្រាប​ច្បាស់​ថា ដំណើរ​នុ៎ះ មិនមែន​ជាហេតុ មិនមែន​ជា​បច្ច័យ​ទេ ត្រង់​ដែល​បុគ្គល​ប្រកបដោយ​កាយទុច្ចរិត លុះ​បែកធ្លាយ​រាងកាយ ខាងមុខ​អំពី​សេចក្តី​ស្លាប់ នឹង​ទៅ​កើត​ក្នុង​លោក គឺ​មនុស្ស​សុគតិ និង​ស្ថានសួគ៌ ព្រោះ​មាន​កាយទុច្ចរិត​នោះ​ជាហេតុ ព្រោះ​មាន​កាយទុច្ចរិត​នោះ​ជា​បច្ច័យ ការណ៍​នុ៎ះ​មិន​មាន​ឡើយ ទ្រង់​ជ្រាប​ច្បាស់​ថា ហេតុនេះ​មាន​ប្រាកដ ត្រង់​ដែល​បុគ្គល​ប្រកបដោយ​កាយទុច្ចរិត លុះ​បែកធ្លាយ​រាងកាយ ខាងមុខ​អំពី​សេចក្តី​ស្លាប់ នឹង​ទៅ​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក ព្រោះ​មាន​កាយទុច្ចរិត​នោះ​ជាហេតុ ព្រោះ​មាន​កាយទុច្ចរិត​នោះ​ជា​បច្ច័យ ការណ៍​នុ៎ះ ទើប​មាន។ ទ្រង់​ជ្រាប​ច្បាស់​ថា ដំណើរ​នុ៎ះ មិនមែន​ជាហេតុ មិនមែន​ជា​បច្ច័យ​ទេ ត្រង់​ដែល​បុគ្គល​ប្រកបដោយ​វចីទុច្ចរិត ប្រកបដោយ​មនោ​ទុច្ចរិត លុះ​បែកធ្លាយ​រាងកាយ​ខាងមុខ​អំពី​សេចក្តី​ស្លាប់ នឹង​ទៅ​កើត​ក្នុង​លោក គឺ​មនុស្ស​សុគតិ និង​ស្ថានសួគ៌ ព្រោះ​មាន​វចីទុច្ចរិត និង​មនោ​ទុច្ចរិត​នោះ​ជាហេតុ ព្រោះ​មាន​វចីទុច្ចរិត និង​មនោ​ទុច្ចរិត​នោះ​ជា​បច្ច័យ ការណ៍​នុ៎ះ​មិន​មាន​ឡើយ
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 637648293304925282
ទៅកាន់ទំព័រ៖