ព្រះត្រៃបិដក ភាគ ៨២
ខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះមានវចីសុចរិត និងមនោសុចរិតនោះជាហេតុ ព្រោះមានវចីសុចរិត និងមនោសុចរិតនោះជាបច្ច័យ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែលបុគ្គលប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត លុះបែកធ្លាយរាងកាយខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតក្នុងលោក គឺមនុស្សសុគតិ និងស្ថានសួគ៌ ព្រោះមានវចីសុចរិត និងមនោសុចរិតនោះជាហេតុ ព្រោះមានវចីសុចរិត និងមនោសុចរិតនោះជាបច្ច័យ ការណ៍នុ៎ះ ទើបមាន។ ពួកធម៌ណាៗ ជាហេតុ ជាបច្ច័យ ដើម្បីកើតឡើងនៃពួកធម៌ណាៗ ពួកធម៌នោះៗ ឈ្មោះថាជាហេតុ ពួកធម៌ណាៗ មិនមែនហេតុ មិនមែនបច្ច័យ ដើម្បីកើតឡើងនៃពួកធម៌ណាៗ ទេ ពួកធម៌នោះៗ ឈ្មោះថា មិនមែនហេតុ ព្រោះហេតុនោះ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិតនូវហេតុ ថាជាហេតុផង នូវអំពើមិនមែនហេតុថា ជាអំពើមិនមែនហេតុផង។
ID: 637648293708206258
ទៅកាន់ទំព័រ៖