ព្រះត្រៃបិដក ភាគ ៨២

កម្ម​សមាទាន​ដ៏​ល្អ​ពួក​ខ្លះ មាន​ឧបធិ​វិបត្តិ​រារាំង មិន​ឲ្យផល​ក៏​មាន កម្ម​សមាទាន​ដ៏​ល្អ​ពួក​ខ្លះ មានកាល​វិបត្តិ​រារាំង មិន​ឲ្យផល​ក៏​មាន កម្ម​សមាទាន​ដ៏​ល្អ​ពួក​ខ្លះ មាន​បយោគវិបត្តិ​រារាំង មិន​ឲ្យផល​ក៏​មាន កម្ម​សមាទាន​ដ៏​ល្អ​ពួក​ខ្លះ ឲ្យផល​ព្រោះ​អាស្រ័យ​នូវ​គតិ​សម្បត្តិ​ក៏​មាន កម្ម​សមាទាន​ដ៏​ល្អ​ពួក​ខ្លះ ឲ្យផល ព្រោះ​អាស្រ័យ​នូវ​ឧបធិ​សម្បត្តិ​ក៏​មាន កម្ម​សមាទាន​ដ៏​ល្អ​ពួក​ខ្លះ ឲ្យផល ព្រោះ​អាស្រ័យ​នូវ​កាលសម្បត្តិ​ក៏​មាន កម្ម​សមាទាន​ដ៏​ល្អ​ពួក​ខ្លះ ឲ្យផល​ព្រោះ​អាស្រ័យ​នូវ​បយោគ​សម្បត្តិ​ក៏​មាន។ បញ្ញា ការ​ដឹង​ច្បាស់។បេ។ ការ​មិន​វង្វេង ការពិចារណា​ធម៌ ការ​ឃើញត្រូវ​ណា ក្នុង​ធម៌​ទាំងឡាយ​នោះ នេះ​ឈ្មោះថា ព្រះ​តថាគត មានការ​ជ្រាប​ច្បាស់​តាមពិត នូវ​វិបាក​របស់​កម្ម​សមាទាន ជា​អតីត អនាគត និង​បច្ចុប្បន្ន តាម​បច្ច័យ តាម​ហេតុ។
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 637648294091799858
ទៅកាន់ទំព័រ៖