ព្រះត្រៃបិដក ភាគ ៨២

ព្រះ​គថា​គត​ក្នុង​លោក​នេះ ទ្រង់​ជ្រាប​ច្បាស់​នូវ​សេចក្តី​ផ្សេងគ្នា​នៃ​ខន្ធ ទ្រង់​ជ្រាប​ច្បាស់​នូវ​សេចក្តី​ផ្សេងគ្នា​នៃ​អាយតនៈ ទ្រង់​ជ្រាប​ច្បាស់​នូវ​សេចក្តី​ផ្សេងគ្នា​នៃ​ធាតុ ឈ្មោះថា ជ្រាប​ច្បាស់​នូវ​លោក​ដែល​មាន​ធាតុ​ច្រើន មាន​ធា​តុ​ផ្សេងៗ។ បញ្ញា ការ​ដឹង​ច្បាស់។បេ។ ការ​មិន​វង្វេង ការពិចារណា​ធម៌ ការ​ឃើញត្រូវ​ណា ក្នុង​ធម៌​ទាំងឡាយ​នោះ នេះ​ឈ្មោះថា ព្រះ​តថាគត មានការ​ជ្រាប​ច្បាស់​តាមពិត នូវ​លោក​ដែល​មាន​ធាតុ​ច្រើន មាន​ធា​តុ​ផ្សេងៗគ្នា។
 [៧៧] បណ្តា​ញាណ​ទាំងនោះ ព្រះ​តថាគត មានការ​ជ្រាប​ច្បាស់​តាមពិត នូវ​អធ្យាស្រ័យ​ផ្សេងៗគ្នា នៃ​ពួក​សត្វ តើ​ដូចម្តេច។ ព្រះ​តថាគត​ក្នុង​លោក​នេះ ទ្រង់​ជ្រាប​ច្បាស់​ថា ពួក​សត្វ​មាន​អធ្យាស្រ័យ​ថោកទាប​ក៏​មាន ពួក​សត្វ​មាន​អធ្យាស្រ័យ​ខ្ពង់ខ្ពស់​ក៏​មាន ក្នុង​បច្ចុប្បន្ន​កាល ពួក​សត្វ​មាន​អធ្យាស្រ័យ​ថោកទាប តែង​សេពគប់ គប់​រក ចូល​ទៅ​អង្គុយ​ជិតនឹង​ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ថោកទាប​ដូចគ្នា ពួក​សត្វ​មាន​អធ្យាស្រ័យ​ខ្ពង់ខ្ពស់ តែង​សេពគប់ គប់​រក ចូល​ទៅ​អង្គុយ​ជិតនឹង​ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ខ្ពង់ខ្ពស់​ដូចគ្នា សូម្បី​ក្នុង​អតីតកាល ពួក​សត្វ​មាន​អធ្យាស្រ័យ​ថោកទាប បាន​សេពគប់ គប់​រក ចូល​ទៅ​អង្គុយ​ជិតនឹង​ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ថោកទាប​ដូចគ្នា
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 637648294563987440
ទៅកាន់ទំព័រ៖