ព្រះត្រៃបិដក ភាគ ៨២

ជា​ចិត្ត​មាន​វីរិយៈ​ជា​អធិបតី តែ​ថោកទាប កណ្តាល ឧត្តម ជា​ចិត្ត​មាន​ចិត្តៈ​ជា​អធិបតី តែ​ថោកទាប កណ្តាល ឧត្តម ជា​ចិត្ត​មាន​វីមំសា​ជា​អធិបតី តែ​ថោកទាប កណ្តាល ឧត្តម កើតឡើង ក្នុង​សម័យ​នោះ ការ​វៀរ ការ​ចៀសវាង ការ​វៀរ​ស្រឡះ ការ​បណ្តេញ​នូវ​ពៀរ ចាក​ហេតុ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ គឺ​ផឹក​នូវ​ទឹកស្រវឹង គឺ​សុរា និង​មេរ័យ បាន​ដល់​ការ​មិន​ធ្វើ ការ​មិន​សាង ការ​មិន​ល្មើស ការ​មិន​ប្រព្រឹត្តិ​កន្លង​វេលា ការ​សម្លាប់​ហេតុ​ណា របស់​បុគ្គល​ដែល​វៀរចាក​ហេតុ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ គឺ​ផឹក​នូវ​ទឹកស្រវឹង គឺ​សុរា និង​មេរ័យ នេះ​ហៅថា សិក្ខាបទ គឺ​ចេតនា​ជាហេតុ​វៀរចាក​ហេតុ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ គឺ​ផឹក​នូវ​ទឹកស្រវឹង គឺ​សុរា និង​មេរ័យ ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា សម្បយុត្ត​ដោយចេតនា​ជាហេតុ​វៀរ។បេ។ ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា សម្បយុត្ត​ដោយចេតនា។បេ។ ការ​ប៉ះពាល់។បេ។ ការ​ផ្គង​ឡើង ការ​មិន​រាយមាយ នេះ​ហៅថា សិក្ខាបទ គឺ​ចេតនា​ជាហេតុ​វៀរចាក​ហេតុ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ គឺ​ផឹក​នូវ​ទឹកស្រវឹង គឺ​សុរា និង​មេរ័យ។ បណ្តា​សិក្ខាបទ​ទាំង ៥ នោះ សិក្ខាបទ គឺ​ចេតនា​ជាហេតុ​វៀរចាក​ហេតុ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ គឺ​ផឹក​នូវ​ទឹកស្រវឹង គឺ​សុរា និង​មេរ័យ តើ​ដូចម្តេច។ ក្នុង​សម័យ​ណា ចិត្តជា​កាមាវចរ​កុសល ច្រឡំ​ដោយ​សោមនស្ស សម្បយុត្ត​ដោយ​ញាណ ប្រកបដោយ​សង្ខារ។បេ។ ច្រឡំ​ដោយ​សោមនស្ស ប្រាសចាក​ញាណ។បេ។
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 637648267601310050
ទៅកាន់ទំព័រ៖