ព្រះត្រៃបិដក ភាគ ៨២
ពួកសត្វដែលមានអធ្យាស្រ័យខ្ពង់ខ្ពស់ បានសេពគប់ គប់រក ចូលទៅអង្គុយជិតហើយនឹងពួកសត្វដែលមានអធ្យាស្រ័យខ្ពង់ខ្ពស់ដូចគ្នា សូម្បីក្នុងអនាគតកាល ពួកសត្វដែលមានអធ្យាស្រ័យថោកទាប នឹងសេពគប់ គប់រក ចូលទៅអង្គុយជិតនឹងពួកសត្វដែលមានអធ្យាស្រ័យថោកទាបដូចគ្នា។ ពួកសត្វដែលមានអធ្យាស្រ័យខ្ពង់ខ្ពស់ នឹងសេពគប់ គប់រក ចូលទៅអង្គុយជិតនឹងពួកសត្វដែលមានអធ្យាស្រ័យខ្ពស់ខ្ពស់ដូចគ្នា។ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវអធ្យាស្រ័យផ្សេងៗគ្នា នៃពួកសត្វ។
[៧៨] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវឥន្រ្ទិយចាស់ក្លា និងទន់ របស់ពួកសត្វដទៃ របស់ពួកបុគ្គលដទៃ តើដូចម្តេច។ ព្រះតថាគតក្នុងលោកនេះ ទ្រង់ជ្រាបច្បាស់នូវអាសយៈ (ធម៌ជាទីនៅអាស្រ័យរបស់ពួកសត្វ) ទ្រង់ជ្រាបច្បាស់នូវអនុសយៈ (កិលេសដែលដេកត្រាំនៅក្នុងសន្តានរបស់ពួកសត្វ) ទ្រង់ជ្រាបច្បាស់នូវចរិតរបស់ពួកសត្វ ទ្រង់ជ្រាបច្បាស់នូវអធ្យាស្រ័យរបស់ពួកសត្វ
ID: 637648294807737450
ទៅកាន់ទំព័រ៖