ព្រះត្រៃបិដក ភាគ ៨២

ទ្រង់​ជ្រាប​ច្បាស់​នូវ​ពួក​សត្វ​ដែល​មាន​ធូលី​តិច​ក្នុង​ភ្នែក មាន​ធូលី​ច្រើន​ក្នុង​ភ្នែក មាន​ឥន្រ្ទិយ​ចាស់​ក្លា មាន​ឥន្រ្ទិយ​ទន់ មាន​អាការ​ល្អ មាន​អាការ​អាក្រក់ ដែល​ឲ្យ​ត្រាស់​ដឹង​ងាយ ដែល​ឲ្យ​ត្រាស់​ដឹង​ក្រ មានភ័ព្វ និង​ឥតភ័ព្វ។ ចុះ​អា​សយៈ (ធម៌​ជាទី​នៅ​អាស្រ័យ) របស់​ពួក​សត្វ តើ​ដូចម្តេច។ សត្វ​ទាំងឡាយ អាស្រ័យ​នូវ​ភវ​ទិដ្ឋិ (សេចក្តី​យល់ថា មាន) ក្តី អាស្រ័យ​នូវ​វិភវ​ទិដ្ឋិ (សេចក្តី​យល់ថា មិន​មាន) ក្តី ដូច្នេះ​ថា លោក​ទៀង​ខ្លះ ថា​លោក​មិន​ទៀង​ខ្លះ ថា​លោកមា​នទី​បំផុត​ខ្លះ ថា​លោក​មិន​មាន​ទីបំផុត​ខ្លះ ថា​ជីវិត​នោះ​ក៏​គឺ​សរីរៈ​នោះ​ខ្លះ ថា​ជីវិត​ដទៃ​សរីរៈ​ក៏​ដទៃ​ខ្លះ ថា​សត្វ​ស្លាប់​ហើយ​កើត​ទៀត​ខ្លះ ថា​សត្វ​ស្លាប់​ហើយ​មិនកើត​ទៀត​ខ្លះ ថា​សត្វ​ស្លាប់​ហើយ កើត​ទៀត​ក៏​មាន មិនកើត​ទៀត​ក៏​មាន​ខ្លះ ថា​សត្វ​ស្លាប់​ហើយ​កើត​ទៀត​ក៏​មិនមែន មិនកើត​ទៀត​ក៏​មិនមែន​ខ្លះ ឬក៏​សេចក្តី​ពេញចិត្ត ដែល​អនុលោម​ទៅ​ក្នុង​ធម៌​ទាំងឡាយ​ដែល​កើតឡើង ព្រោះ​អាស្រ័យ​នូវ​ធម៌​នេះ​ជា​បច្ច័យ​ក្តី សេចក្តី​ដឹង​តាមពិត​ក្តី ជា​ការណ៍​ដែល​សត្វ​ទាំងឡាយ បាន​ចំពោះ​ហើយ ព្រោះ​មិន​ពឹងផ្អែក​នូវ​អន្តធម៌​ទាំងពីរ​គឺ ភវ​ទិដ្ឋិ និង​វិភវ​ទិដ្ឋិ​នុ៎ះ​ទេ នេះ​ឈ្មោះថា អា​សយៈ​របស់​ពួក​សត្វ។
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 637648295029612370
ទៅកាន់ទំព័រ៖