ព្រះត្រៃបិដក ភាគ ៨២

កិលេស​វត្ថុ ១០ នេះ ពួក​សត្វ​ណា មិនបាន​សេពគប់ មិនបាន​អប់រំ មិនបាន​ធ្វើឲ្យ​ច្រើន មិនបាន​ធ្វើឲ្យ​ដុះដាល​ហើយ ពួក​សត្វ​នោះ​ឯង ឈ្មោះថា មាន​ធូលី​តិច​ក្នុង​ភ្នែក។ ពួក​សត្វ​មាន​ឥន្រ្ទិយ​ទន់​នោះ តើ​ដូចម្តេច។ ឥន្រ្ទិយ ៥ គឺ សទ្ធិន្រ្ទិយ វីរិយិន្រ្ទិយ សតិន្រ្ទិយ សមាធិន្រ្ទិយ បញ្ញិន្រ្ទិយ ឥន្រ្ទិយ​ទាំង ៥ នេះ ពួក​សត្វ​ណា មិនបាន​សេពគប់ មិនបាន​អប់រំ មិនបាន​ធ្វើឲ្យ​ច្រើន មិនបាន​ធ្វើឲ្យ​ដុះដាល​ហើយ ពួក​សត្វ​នោះ​ឯង ឈ្មោះថា មាន​ឥន្រ្ទិយ​ទន់។ ពួក​សត្វ​មាន​ឥន្រ្ទិយ​ចាស់​ក្លា​នោះ តើ​ដូចម្តេច។ ឥន្រ្ទិយ​ទាំង ៥ នេះ ពួក​សត្វ​ណា បាន​សេពគប់ បាន​អប់រំ បាន​ធ្វើឲ្យ​ច្រើន បាន​ធ្វើឲ្យ​ដុះដាល​ហើយ ពួក​សត្វ​នោះ​ឯង ឈ្មោះថា មាន​ឥន្រ្ទិយ​ចាស់​ក្លា។ ពួក​សត្វ​មាន​អាការ​អាក្រក់​នោះ តើ​ដូចម្តេច។ ពួក​សត្វ​ណា មាន​អា​សយៈ​អាក្រក់ មាន​អនុ​សយៈ​អាក្រក់ មាន​ចរិត​អាក្រក់ មាន​អធ្យាស្រ័យ​អាក្រក់ មាន​ធូលី​ច្រើន​ក្នុង​ភ្នែក មាន​ឥន្រ្ទិយ​ទន់ ពួក​សត្វ​នោះ​ឯង​ឈ្មោះថា មាន​អាការ​អាក្រក់។ ពួក​សត្វ​មាន​អាការ​ល្អ​នោះ តើ​ដូចម្តេច។
ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 637648295623987632
ទៅកាន់ទំព័រ៖