ព្រះត្រៃបិដក ភាគ ៨២

ពួក​សត្វ​ណា មាន​អា​សយៈ​ល្អ មាន​ចរិតល្អ មាន​អធ្យាស្រ័យ​ល្អ មាន​ធូលី​តិច​ក្នុង​ភ្នែក មាន​ឥន្រ្ទិយ​ចាស់​ក្លា ពួក​សត្វ​នោះ​ឯង ឈ្មោះថា មាន​អាការ​ល្អ។ ពួក​សត្វ​ដែល​ឲ្យ​ត្រាស់​ដឹង​ក្រ​នោះ តើ​ដូចម្តេច។ ពួក​សត្វ​ណា មាន​អាការ​អាក្រក់ ពួក​សត្វ​នោះ ឈ្មោះថា ឲ្យ​ត្រាស់​ដឹង​ក្រ ពួក​សត្វ​ណា មាន​អាការ​ល្អ ពួក​សត្វ​នោះ ឈ្មោះថា ឲ្យ​ត្រាស់​ដឹង​ងាយ។ ពួក​សត្វ​ឥតភ័ព្វ​នោះ តើ​ដូចម្តេច។ ពួក​សត្វ​ណា ប្រកបដោយ​ការរារាំង គឺ​អនន្តរិយ​កម្ម ប្រកបដោយ​ការរារាំង គឺ​និយត​មិច្ឆាទិដ្ឋិ ប្រកបដោយ​ការរារាំង គឺ​អហេតុក​បដិសន្ធិ ជា​អ្នក​មិន​មាន​សទ្ធា មិន​មាន​សេចក្តី​ប្រាថ្នា ឥត​ប្រាជ្ញា មិន​គួរ​ចុះ​កាន់​សម្មត្តនិយាម ក្នុង​កុសលធម៌​ទាំងឡាយ ពួក​សត្វ​នោះ​ឯង ឈ្មោះថា ឥតភ័ព្វ។ ពួក​សត្វ​មានភ័ព្វ​នោះ តើ​ដូចម្តេច។ ពួក​សត្វ​ណា ជា​អ្នក​មិន​ប្រកបដោយ​ការរារាំង គឺ​អនន្តរិយ​កម្ម មិន​ប្រកបដោយ​ការរារាំង គឺ​និយត​មិច្ឆាទិដ្ឋិ មិន​ប្រកបដោយ​ការរារាំង គឺ​អហេតុក​បដិសន្ធិ ជា​អ្នកមាន​សទ្ធា មាន​សេចក្តី​ប្រាថ្នា មាន​ប្រាជ្ញា គួរ​ចុះ​កាន់​សម្មត្តនិយាម ក្នុង​កុសលធម៌​ទាំងឡាយ ពួក​សត្វ​នោះ​ឯង ឈ្មោះថា មានភ័ព្វ
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 637648295816956533
ទៅកាន់ទំព័រ៖