ព្រះត្រៃបិដក ភាគ ៨២

ព្រោះហេតុនោះ បញ្ញា ការ​ដឹង​ច្បាស់។បេ។ ការ​មិន​វង្វេង ការពិចារណា​នូវ​ធម៌ ការ​ឃើញត្រូវ​ណា ក្នុង​ធម៌​ទាំងឡាយ​នោះ នេះ​ឈ្មោះថា ព្រះ​តថាគត មានការ​ជ្រាប​ច្បាស់​តាមពិត នូវ​ឥន្រ្ទិយ​ចាស់​ក្លា និង​ទន់ របស់​ពួក​សត្វ​ដទៃ របស់​ពួក​បុគ្គល​ដទៃ។
 [៧៩] បណ្តា​ញាណ​ទាំងនោះ ព្រះ​តថាគត មានការ​ជ្រាប​ច្បាស់​តាមពិត នូវ​សេចក្តី​សៅហ្មង នូវ​សេចក្តី​ផូរផង់ នូវ​ការ​ចេញ​នៃ​ឈាន វិមោក្ខ សមាធិ និង​សមាបត្តិ តើ​ដូចម្តេច។ ពាក្យ​ថា បុគ្គល​មាន​ឈាន បាន​ដល់​បុគ្គល​មាន​ឈាន ៤ ពួក គឺ​បុគ្គល​មាន​ឈាន​ពួក​មួយ សំគាល់​នូវ​សម្បត្តិ ថា​ជា​វិបត្តិ​ក៏​មាន បុគ្គល​មាន​ឈាន​ពួក​មួយ សំគាល់​នូវ​វិបត្តិ ថា​ជា​សម្បត្តិ​ក៏​មាន បុគ្គល​មាន​ឈាន​ពួក​មួយ សំគាល់​នូវ​សម្បត្តិ ថា​ជា​សម្បត្តិ​ក៏​មាន បុគ្គល​មាន​ឈាន​ពួក​មួយ សំគាល់​នូវ​វិបត្តិ ថា​ជា​វិបត្តិ​ក៏​មាន នេះ​ឈ្មោះថា បុគ្គល​មាន​ឈាន ៤ ពួក។ បុគ្គល​មាន​ឈាន ៤ ពួក ដទៃទៀត គឺ​បុគ្គល​មាន​ឈាន​ពួក​មួយ ចូល​ឈាន​យឺតយូរ តែ​ចេញ​រហ័ស​ក៏​មាន បុគ្គល​មាន​ឈាន​ពួក​មួយ ចូល​ឈាន​រហ័ស តែ​ចេញ​យឺតយូរ​ក៏​មាន បុគ្គល​មាន​ឈាន​ពួក​មួយ ចូល​ឈាន​យឺតយូរ ចេញ​ក៏​យឺតយូរ​ក៏​មាន បុគ្គល​មាន​ឈាន
ថយ | ទំព័រទី ១៣៦ | បន្ទាប់
ID: 637648296035081370
ទៅកាន់ទំព័រ៖