ព្រះត្រៃបិដក ភាគ ៨២

ពួក​មួយ ចូល​ឈាន​រហ័ស ចេញ​ក៏​រហ័ស​ក៏​មាន នេះ​ឈ្មោះថា បុគ្គល​មាន​ឈាន ៤ ពួក។ បុគ្គល​មាន​ឈាន ៤ ពួក ដទៃទៀត គឺ​បុគ្គល​មាន​ឈាន​ពួក​មួយ ជា​អ្នក​ឈ្លាស​ក្នុង​ការ​ធ្វើ​ចិត្ត​ឲ្យ​នឹងធឹង​ក្នុង​សមាធិ តែ​មិន​ឈ្លាស​ក្នុង​ការ​ចូលក្នុង​សមាធិ​ក៏​មាន បុគ្គល​មាន​ឈាន​ពួក​មួយ ជា​អ្នក​ឈ្លាស​ក្នុង​ការ​ចូលក្នុង​សមាធិ តែ​មិន​ឈ្លាស​ក្នុង​ការ​ធ្វើ​ចិត្ត​ឲ្យ​នឹងធឹង​ក្នុង​សមាធិ​ក៏​មាន បុគ្គល​មាន​ឈាន​ពួក​មួយ ជា​អ្នក​ឈ្លាស​ក្នុង​ការ​ធ្វើ​ចិត្ត​ឲ្យ​នឹងធឹង​ក្នុង​សមាធិ​ផង ជា​អ្នក​ឈ្លាស​ក្នុង​ការ​ចូលក្នុង​សមាធិ​ផង​ក៏​មាន បុគ្គល​មាន​ឈាន​ពួក​មួយ ជា​អ្នក​មិន​ឈ្លាស​ក្នុង​ការ​ធ្វើ​ចិត្ត​ឲ្យ​នឹងធឹង​ក្នុង​សមាធិ ទាំង​មិន​ឈ្លាស​ក្នុង​ការ​ចូលក្នុង​សមាធិ​ក៏​មាន នេះ​ឈ្មោះថា បុគ្គល​មាន​ឈាន ៤ ពួក។ ពាក្យ​ថា ឈាន បាន​ដល់​ឈាន ៤ គឺ បឋមជ្ឈាន ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន។ ពាក្យ​ថា វិមោក្ខ បាន​ដល់​វិមោក្ខ ៨ គឺ​បុគ្គល​មាន​រូប ឃើញ​នូវ​រូប នេះ​វិមោក្ខ​ទី ១ បុគ្គល​មាន​សេចក្តី​សំគាល់​ថា មិន​មាន​រូប​ខាងក្នុង ឃើញ​នូវ​រូប​ខាងក្រៅ នេះ​វិមោក្ខ​ទី ២ បុគ្គល​មាន​អធ្យាស្រ័យ (សំគាល់) ថា​រូបល្អ នេះ​វិមោក្ខ​ទី ៣ បុគ្គល​កន្លង​បង់​នូវ​រូបសញ្ញា ដល់​នូវ​ការ​រលត់​បដិឃ​សញ្ញា មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​នានត្ត​សញ្ញា ដោយ​ប្រការ​ទាំងពួង
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 637648296251018680
ទៅកាន់ទំព័រ៖