ព្រះត្រៃបិដក ភាគ ៨២

ក៏​ចូល​អាកាសានញ្ចាយតន​ជ្ឈាន ដោយធ្វើ​ទុក​ក្នុងចិត្ត​ថា អាកាស​មិន​មាន​ទីបំផុត នេះ​វិមោក្ខ​ទី ៤ បុគ្គល​កន្លង​បង់​នូវ​អាកាសានញ្ចាយតន​ជ្ឈាន ដោយ​ប្រការ​ទាំងពួង ក៏​ចូល​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន ដោយធ្វើ​ទុក​ក្នុងចិត្ត​ថា វិញ្ញាណ​មិន​មាន​ទីបំផុត នេះ​វិមោក្ខ​ទី ៥ បុគ្គល​កន្លង​បង់​នូវ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន ដោយ​ប្រការ​ទាំងពួង ក៏​ចូល​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន ដោយធ្វើ​ទុក​ក្នុងចិត្ត​ថា អ្វី​តិចតួច មិន​មាន នេះ​វិមោក្ខ​ទី ៦ បុគ្គល​កន្លង​នូវ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន ដោយ​ប្រការ​ទាំងពួង ក៏​ចូ​លនេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន នេះ​វិមោក្ខ​ទី ៧ បុគ្គល​កន្លង​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន ដោយ​ប្រការ​ទាំងពួង ក៏​ចូល​សញ្ញា​វេទយិត​និរោធ នេះ​វិមោក្ខ​ទី ៨។ ពាក្យ​ថា សមាធិ បាន​ដល់​សមាធិ ៣ គឺ សមាធិ​ប្រកបដោយ​វិតក្កៈ ទាំង​ប្រកបដោយ​វិចារៈ សមាធិ​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ សមាធិ​មិន​មាន​ទាំង​វិតក្កៈ មិន​មាន​ទាំង​វិចារៈ។ ពាក្យ​ថា សមាបត្តិ បាន​ដល់​អនុ​បុព្វ​វិហារ​សមាបត្តិ ៩ គឺ​បឋមជ្ឈាន​សមាបត្តិ ទុតិយជ្ឈាន​សមាបត្តិ តតិយជ្ឈាន​សមាបត្តិ ចតុត្ថជ្ឈាន​សមាបត្តិ
ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 637648296455237401
ទៅកាន់ទំព័រ៖