ព្រះត្រៃបិដក ភាគ ៨២
ភាពនៃចិត្តរួញរា ការកុហក ការរួសរាយ ការធ្វើនូវនិមិត្ត ការធ្វើនូវសេចក្តីគម្រាម ការទាក់លាភដោយលាភ សេចក្តីប្រកាន់ថា អញប្រសើរជាងគេ សេចក្តីប្រកាន់ថា អញស្មើនឹងគេ សេចក្តីប្រកាន់ថា អញថោកទាបជាងគេ សេចក្តីប្រកាន់នៃបុគ្គលប្រសើរជាងគេថា អញប្រសើរជាងគេ សេចក្តីប្រកាន់នៃបុគ្គលប្រសើរជាងគេថា អញស្មើនឹងគេ សេចក្តីប្រកាន់នៃបុគ្គលប្រសើរជាងគេថា អញថោកទាបជាងគេ សេចក្តីប្រកាន់នៃបុគ្គលស្មើនឹងគេថា អញប្រសើរជាងគេ សេចក្តីប្រកាន់នៃបុគ្គលស្មើនឹងគេថា អញស្មើនឹងគេ សេចក្តីប្រកាន់នៃបុគ្គលស្មើនឹងគេថា អញថោកទាបជាងគេ សេចក្តីប្រកាន់នៃបុគ្គលថោកទាបជាងគេថា អញប្រសើរជាងគេ សេចក្តីប្រកាន់នៃបុគ្គលថោកទាបជាងគេថា អញស្មើនឹងគេ សេចក្តីប្រកាន់នៃបុគ្គលថោកទាបជាងគេថា អញថោកទាបជាងគេ សេចក្តីប្រកាន់ សេចក្តីមើលងាយគេ សេចក្តីប្រកាន់ក្រៃលែង សេចក្តីប្រកាន់ថោកថយ សេចក្តីប្រកាន់លើសលុប សេចក្តីប្រកាន់ថា អញមាន សេចក្តីប្រកាន់ខុស សេចក្តីនឹកដល់ញាតិ សេចក្តីនឹកដល់ជនបទ សេចក្តីនឹកដល់ការមិនស្លាប់ សេចក្តីនឹកប្រកបដោយសេចក្តីអាណិតអាសូរដល់អ្នកដទៃ
ID: 637648297882893613
ទៅកាន់ទំព័រ៖