ព្រះត្រៃបិដក ភាគ ៨២
សេចក្តីនឹក ប្រកបដោយលាភសក្ការៈ និងសេចក្តីសរសើរ សេចក្តីនឹកប្រកបដោយការណ៍ ដែលគេមើលងាយមិនបាន។
[៨៤] សេចក្តីក្រោធ ១ ការចងសេចក្តីក្រោធទុក ១ សេចក្តីលុបគុណ ១ ការវាយឫកស្មើ ១ សេចក្តីច្រណែន ១ សេចក្តីកំណាញ់ ១ សេចក្តីបិទបាំងទោសរបស់ខ្លួន ១ សេចក្តីអួតអាង ១ អវិជ្ជា ១ ភវតណ្ហា ១ ភវទិដ្ឋិ ១ វិភវទិដ្ឋិ ១ សស្សតទិដ្ឋិ ១ ឧច្ឆេទទិដ្ឋិ ១ អន្តវាទិដ្ឋិ ១ អនន្តវាទិដ្ឋិ ១ បុព្វន្តានុទិដ្ឋិ ១ អបរន្តានុទិដ្ឋិ ១ សេចក្តីមិនខ្មាសបាប ១ សេចក្តីមិនក្តៅនឹងបាប ១ ការប្រដៅក្រ ១ ភាពអ្នកមានមិត្តអាក្រក់ ១ អាការមិនត្រង់ ១ សេចក្តីមិនទន់ភ្លន់ ១ សេចក្តីមិនអត់សង្កត់ ១ សេចក្តីមិនស្លូតបូត ១ សំដីមិនពីរោះ ១ ការមិនទទួលរាក់ទាក់ ១ ភាពអ្នកមិនគ្រប់គ្រងទ្វារក្នុងឥន្រ្ទិយ ១ ភាពអ្នកមិនដឹងប្រមាណក្នុងភោជន ១ ភាពអ្នកភ្លេចស្មារតី ១ ភាពអ្នកមិនដឹងខ្លួន ១ វិបត្តិនៃសីល ១ វិបត្តិនៃទិដ្ឋិ ១ សញ្ញោជនៈខាងក្នុង ១ សញ្ញោជនៈខាងក្រៅ ១។
ID: 637648298104768698
ទៅកាន់ទំព័រ៖