ព្រះត្រៃបិដក ភាគ ៨២

 [៨៥] អកុសលមូល ៣ អកុសល​វិតក្កៈ ៣ អកុសល​សញ្ញា ៣ អកុសលធាតុ ៣ ទុច្ចរិត ៣ អាសវៈ ៣ សញ្ញោជនៈ ៣ តណ្ហា ៣ តណ្ហា​ដទៃទៀត ៣ តណ្ហា​ដទៃទៀត ៣ ការស្វែងរក ៣ ការ​ឆ្មើងឆ្មៃ ៣ ភ័យ ៣ ងងឹត ៣ លទ្ធិ​ដូចជា​កំពង់ ៣ កង្វល់ ៣ ទីទួល ៣ មន្ទិល ៣ ធម្មជាត​មិន​រាបស្មើ ៣ ធម្មជាត​មិន​រាបស្មើ​ដទៃទៀត ៣ ភ្លើង ៣ ទឹកចត់ ៣ ទឹកចត់​ដទៃទៀត ៣ សេចក្តី​យល់ឃើញ​ថា​គួរ​ត្រេកអរ សេចក្តី​យល់ឃើញ​ថា​ជា​ខ្លួន សេចក្តី​យល់ឃើញ​ខុស សេចក្តី​មិន​ត្រេកអរ សេចក្តី​បៀតបៀន ការប្រព្រឹត្តិ​នូវ​អំពើ​មិនមែន​ធម៌ ការ​ប្រដៅ​ក្រ ភាព​អ្នកមាន​មិត្ត​អាក្រក់ សញ្ញា​ផ្សេងៗ សេចក្តី​រាយមាយ សេចក្តី​ខ្ជិល សេចក្តី​ប្រមាទ សេចក្តី​មិន​សន្តោស សេចក្តី​មិនដឹង​ខ្លួន សេចក្តី​ប្រាថ្នា​ធំ សេចក្តី​មិន​ខ្មាសបាប សេចក្តី​មិន​ក្តៅ​នឹង​បាប សេចក្តី​ប្រមាទ សេចក្តី​មិន​អើពើ ការ​ប្រដៅ​ក្រ ភាព​នៃ​បុគ្គល​មាន​មិត្ត​អាក្រក់ សេចក្តី​មិន​ជឿ ការ​មិន​ធ្វើ​ដឹងឮ​ពាក្យ (ស្មូម) សេចក្តី​ខ្ជិល សេចក្តី​រាយមាយ សេចក្តី​មិន​សង្រួម សេចក្តី​ទ្រុស្តសីល សេចក្តី​មិន​ប្រាថ្នា​ដើម្បី​ឃើញ​ព្រះ​អរិយៈ
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 637648298312581141
ទៅកាន់ទំព័រ៖