ព្រះត្រៃបិដក ភាគ ៨២

សេចក្តី​មិន​ប្រាថ្នា​ដើម្បី​ស្តាប់​ព្រះ​សទ្ធម្ម ភាព​នៃ​បុគ្គល​មានចិត្ត​ប្រណាំងប្រជែង សេចក្តី​ភ្លេចស្មារតី សេចក្តី​មិនដឹង​ខ្លួន សេចក្តី​រាយមាយ​នៃ​ចិត្ត ការ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ខុស​ឧបាយ ការ​សេព​ផ្លូវខុស ភាព​នៃ​ចិត្តរួញរា។
 [៨៦] អាសវៈ ៤ គន្ថៈ ៤ ឱឃៈ ៤ យោ​គៈ ៤ ឧបាទាន ៤ តណ្ហុ​បាទា ៤ ការ​លុះ​ក្នុង​អគតិ ៤ ការស្វែងរក​ខុស ៤ វោហារ​មិន​ប្រសើរ ៤ វោហារ​មិន​ប្រសើរ​ដទៃទៀត ៤ ទុច្ចរិត ៤ ទុច្ចរិត​ដទៃទៀត ៤ ភ័យ ៤ ភ័យ​ដទៃទៀត ៤ ភ័យ​ដទៃទៀត ៤ ភ័យ​ដទៃទៀត ៤ ទិដ្ឋិ ៤។
 [៨៧] សញ្ញោជនៈ​ជា​ចំណែកខាង​ក្រោម ៥ សញ្ញោជនៈ​ជា​ចំណែកខាង​លើ ៥ មច្ឆរិយៈ ៥ កិលេស​ជា​គ្រឿង​ចំពាក់ ៥ សរ ៥ បង្គោល​ចិត្ត ៥ ចំណង​របស់​ចិត្ត ៥ នី​វរ​ណៈ ៥ អនន្តរិយ​កម្ម ៥ ទិដ្ឋិ ៥
ថយ | ទំព័រទី ១៤៧ | បន្ទាប់
ID: 637648298627268624
ទៅកាន់ទំព័រ៖