ព្រះត្រៃបិដក ភាគ ៨២
[៩៤] បណ្តាសេចក្តីស្រវឹងទាំងនោះ សេចក្តីស្រវឹងព្រោះជាតិ តើដូចម្តេច។ ការស្រវឹង អាការស្រវឹង ភាពនៃសេចក្តីស្រវឹង ការមើលងាយ អាការមើលងាយ ភាពនៃសេចក្តីមើលងាយ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ ព្រោះអាស្រ័យជាតិ នេះហៅថា សេចក្តីស្រវឹងព្រោះជាតិ។
[៩៥] បណ្តាសេចក្តីស្រវឹងទាំងនោះ សេចក្តីស្រវឹងព្រោះគោត្រ តើដូចម្តេច។ ព្រោះអាស្រ័យគោត្រ។បេ។ ព្រោះអាស្រ័យភាពមិនមានរោគ។បេ។ ព្រោះអាស្រ័យវ័យ។បេ។ ព្រោះអាស្រ័យជីវិត។បេ។ ព្រោះអាស្រ័យលាភ។បេ។ ព្រោះអាស្រ័យសក្ការៈ។បេ។ ព្រោះអាស្រ័យការគោរព។បេ។ ព្រោះអាស្រ័យការប្រកាន់ខ្លួនថាជាប្រធាន។បេ។ ព្រោះអាស្រ័យបរិវារ។បេ។ ព្រោះអាស្រ័យភោគៈ។បេ។ ព្រោះអាស្រ័យវណ្ណៈ។បេ។ ព្រោះអាស្រ័យការចេះដឹង។បេ។ ព្រោះអាស្រ័យបញ្ញា។បេ។ ព្រោះអាស្រ័យការដឹងរាត្រី។បេ។ ព្រោះអាស្រ័យភាពអ្នកប្រព្រឹត្តបិណ្ឌបាត។បេ។
ID: 637648299458831055
ទៅកាន់ទំព័រ៖