ព្រះត្រៃបិដក ភាគ ៨២
ក្នុងវចីទុច្ចរិតក្តី ក្នុងមនោទុច្ចរិតក្តី ក្នុងកាមគុណ ៥ ក្តី ឬការធ្វើដោយមិនគោរព ការធ្វើមិនឲ្យរឿយៗ ការធ្វើមិនខ្ជាប់ខ្ជួន ការប្រព្រឹត្តិទំរន់ ការដាក់ចុះនូវឆន្ទៈ ការដាក់ចុះនូវធុរៈ ការមិនគប់រកការមិនអប់រំ ការមិនធ្វើឲ្យច្រើន ការមិនតាំងមាំ ការមិនប្រកបរឿយៗ ការធ្វេសប្រហែស ក្នុងការចំរើននូវពួកធម៌ជាកុសល ការធ្វេសប្រហែស អាការធ្វេសប្រហែស ភាពនៃសេចក្តីធ្វេសប្រហែស មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រមាទ។
[៩៨] បណ្តាធម៌ទាំងនោះ សេចក្តីចចេស តើដូចម្តេច។ ការចចេស អាការចចេស ភាពនៃសេចក្តីចចេស សេចក្តីរឹងរូស សេចក្តីអាក្រក់ ភាពនៃចិត្តរឹងកំព្រឹស ភាពនៃចិត្តមិនទន់ភ្លន់ណា នេះហៅថា សេចក្តីចចេស។
[៩៩] បណ្តាធម៌ទាំងនោះ សេចក្តីប្រណាំងវាស្នា តើដូចម្តេច។ ការប្រណាំងប្រជែង ការប្រណាំងប្រជែងតប អាការប្រណាំងប្រជែង អាការប្រណាំងប្រជែងតប ភាពនៃសេចក្តីប្រណាំងប្រជែងតបណា នេះហៅថា សេចក្តីប្រណាំងវាស្នា។
ID: 637648300020862345
ទៅកាន់ទំព័រ៖