ព្រះត្រៃបិដក ភាគ ៨២
[១០០] បណ្តាធម៌ទាំងនោះ សេចក្តីប្រាថ្នាដ៏ក្រៃលែង តើដូចម្តេច។ សេចក្តីប្រាថ្នាដ៏ក្រៃលែង នៃបុគ្គលមិនសន្តោស ដោយចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបាន ឬដោយកាមគុណទាំង ៥ សេចក្តីប្រាថ្នា ការប្រព្រឹត្តិទៅដោយសេចក្តីប្រាថ្នា សេចក្តីប្រាថ្នាដ៏ក្រៃលែង តម្រេក តម្រេកខ្លាំង។បេ។ តម្រេកខ្លាំងនៃចិត្ត មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រាថ្នាដ៏ក្រៃលែង។
[១០១] បណ្តាធម៌ទាំងនោះ សេចក្តីប្រាថ្នាធំ តើដូចម្តេច។ សេចក្តីប្រាថ្នាដ៏ក្រៃលែង នៃបុគ្គលមិនសន្តោស ដោយចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបាន ឬដោយកាមគុណទាំង ៥ សេចក្តីប្រាថ្នា ការប្រព្រឹត្តិទៅដោយសេចក្តីប្រាថ្នា សេចក្តីប្រាថ្នាធំ តម្រេក តម្រេកខ្លាំង។បេ។ តម្រេកខ្លាំងនៃចិត្ត មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រាថ្នាធំ។
ID: 637648300288362375
ទៅកាន់ទំព័រ៖