ព្រះត្រៃបិដក ភាគ ៨២

 [១០៣] បណ្តា​ធម៌​ទាំងនោះ កិលេសជាត​ដូច​ស្នែង តើ​ដូចម្តេច។ កិលេសជាត​ដូច​ស្នែង សេចក្តី​ស្រឡាញ់ ការ​ឈ្លាសវៃ សេចក្តី​ឆ្លៀវឆ្លាស អាការ​ប៉ិនប្រសប់ សេចក្តី​ប៉ិនប្រសប់​ណា នេះ​ហៅថា កិលេសជាត​ដូច​ស្នែង។
 [១០៤] បណ្តា​ធម៌​ទាំងនោះ សេចក្តី​តិះដៀល តើ​ដូចម្តេច។ ការ​តិះដៀល អាការ​តិះដៀល ភាព​នៃ​សេចក្តី​តិះដៀល ការ​លោភ អាការ​លោភ ភាព​នៃ​សេចក្តី​លោភ ការ​ស្វិតស្វាញ សេចក្តី​ប្រាថ្នា​ល្អ ណា នេះ​ហៅថា សេចក្តី​តិះដៀល។
 [១០៥] បណ្តា​ធម៌​ទាំងនោះ ការ​ឃ្លេងឃ្លោង (ហ៊ឺហា) តើ​ដូចម្តេច។ ការ​តាក់តែង​ចីវរ ការ​តាក់តែង​បាត្រ ការ​តាក់តែង​សេនាសនៈ ការ​តាក់តែង ការ​ស្អិតស្អាង នូវ​កាយ​ដ៏​ស្អុយ​នេះ​ក្តី នូវ​បរិក្ខារ​ទាំងឡាយ​ខាងក្រៅ​ក្តី ការ​លេង ការ​ប្រឡែង ការ​ជាប់​ចំពាក់ សេចក្តី​ជាប់​ចំពាក់ ការ​ឃ្លេងឃ្លោង សេចក្តី​ឃ្លេងឃ្លោង នេះ​ហៅថា ការ​ឃ្លេងឃ្លោង។
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 637648300766174990
ទៅកាន់ទំព័រ៖