ព្រះត្រៃបិដក ភាគ ៨២
[១០៦] បណ្តាធម៌ទាំងនោះ សេចក្តីប្រព្រឹត្តិមិនស្មោះស្មើ តើដូចម្តេច។ ការកាន់យកដោយមិនអនុលោម ការញ៉ាំងសុខឲ្យប្រព្រឹត្តទៅដោយកិរិយាធ្វើឲ្យជាសត្រូវ ការមិនអើពើ សេចក្តីមិនអើពើ សេចក្តីមិនគោរព សេចក្តីមិនកោតក្រែង ក្នុងមាតាក្តី ក្នុងបិតាក្តី ក្នុងបុគ្គលច្បងក្តី ក្នុងបងប្អូនក្តី ក្នុងអាចារ្យទាំងឡាយក្តី ក្នុងឧបជ្ឈាយ៍ក្តី ក្នុងព្រះពុទ្ធក្តី ក្នុងសាវ័កទាំងឡាយក្តី ក្នុងបុគ្គលដែលគួរគោរពទាំងឡាយណាមួយក្តី នេះហៅថា សេចក្តីប្រព្រឹត្តិមិនស្មោះស្មើ។
[១០៧] បណ្តាធម៌ទាំងនោះ សេចក្តីមិនត្រេកអរ តើដូចម្តេច។ ការមិនត្រេកអរ អាការមិនត្រេកអរ សេចក្តីមិនត្រេកអរចំពោះ អាការមិនត្រេកអរចំពោះ ការអផ្សុក សេចក្តីរសាប់រសល់ក្នុងសេនាសនៈដ៏ស្ងាត់ក្តី ក្នុងធម៌ទាំងឡាយ ជាកុសលដ៏លើសលុបណាមួយក្តី នេះហៅថា សេចក្តីមិនត្រេកអរ។
[១០៨] បណ្តាធម៌ទាំងនោះ សេចក្តីខ្ជិលច្រអូស តើដូចម្តេច។ ការច្រអូស អាការច្រអូស សេចក្តីច្រអូសនៃចិត្ត ការខ្ជិល អាការខ្ជិល ភាពនៃសេចក្តីខ្ជិលណា នេះហៅថា សេចក្តីខ្ជិលច្រអូស។
[១០៩] បណ្តាធម៌ទាំងនោះ សេចក្តីមិតពត់ តើដូចម្តេច។ ការមិតពត់ ការមិតពត់រឿយៗ ការមិតពត់ទៅមុខ ការមិតពត់ទៅក្រោយ
ID: 637648301071799872
ទៅកាន់ទំព័រ៖