ព្រះត្រៃបិដក ភាគ ៨២
ការជេរ (ដោយអក្កោសវត្ថុ ១០) ការបន្តុះបង្អាប់ ការតិះដៀល ការនិយាយឃាត់ ការនិយាយឃាត់រឿយៗ ការនិយាយចំអកឡកឡឺយ ការនិយាយចំអកឡកឡឺយរឿយៗ ចំពោះជនដទៃ ការញ៉ាំងទាយកឲ្យដល់នូវទោស ការញ៉ាំងទាយកឲ្យដល់នូវទោសរឿយៗ ការដឹកនាំនូវទោស ការពោលពាក្យដូចជាស៊ីសាច់ខ្នងនៃជនដទៃ ណា របស់ភិក្ខុអ្នកអាស្រ័យលាភសក្ការៈ និងសេចក្តីសរសើរ មានសេចក្តីប្រាថ្នាលាមក មានសេចក្តីប្រាថ្នាគ្របសង្កត់ហើយ នេះហៅថា ការធ្វើនូវសេចក្តីគម្រាម។
[១១៦] បណ្តាធម៌ទាំងនោះ ការទាក់លាភដោយលាភ តើដូចម្តេច។ ភិក្ខុអ្នកអាស្រ័យលាភសក្ការៈ និងសេចក្តីសរសើរ មានសេចក្តីប្រាថ្នាលាមក មានសេចក្តីប្រាថ្នាគ្របសង្កត់ហើយ នាំយកនូវអាមិសៈដែលខ្លួនបានហើយ អំពីផ្ទះនេះ ទៅឲ្យផ្ទះឯណោះ ឬនាំយកនូវអាមិសៈដែលខ្លួនបានហើយ អំពីផ្ទះឯណោះ មកឲ្យផ្ទះនេះ ការប្រាថ្នា ការស្វែងរក ការស្វែងរករឿយៗ ការគន់រក ការរិះរក ការស្វែងរកញឹកញាប់ នូវអាមិសៈដោយអាមិសៈ មានសភាពយ៉ាងនេះ ណា នេះហៅថា ការទាក់លាភដោយលាភ។
ID: 637648301895706137
ទៅកាន់ទំព័រ៖