ព្រះត្រៃបិដក ភាគ ៨២
[១១៧] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់ថា អញប្រសើរជាងគេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដំឡើងមានះឲ្យប្រព្រឹត្តទៅ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី ដោយភាពនៃខ្លួនមានសម្បុរល្អក្តី ដោយទ្រព្យក្តី ដោយការរៀនមន្តក្តី ដោយការងារក្តី ដោយសិល្បសាស្រ្តក្តី ដោយទីតាំងនៃវិជ្ជាក្តី ដោយការចេះដឹងក្តី ដោយបញ្ញាក្តី ដោយវត្ថុណាមួយក្តី ការមើលងាយគេ អាការមើលងាយគេ ភាពនៃសេចក្តីមើលងាយគេ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រកាន់ថា អញប្រសើរជាងគេ។
[១១៨] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់ថា អញស្មើនឹងគេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដំឡើងមានះឲ្យប្រព្រឹត្តទៅ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី ដោយភាពនៃខ្លួនមានសម្បុរល្អក្តី ដោយទ្រព្យក្តី ដោយការរៀនមន្តក្តី ដោយការងារក្តី ដោយសិល្បសាស្រ្តក្តី ដោយទីតាំងនៃវិជ្ជាក្តី ដោយការចេះដឹងក្តី ដោយបញ្ញាក្តី ដោយវត្ថុណាមួយក្តី
ID: 637648302134925173
ទៅកាន់ទំព័រ៖