ព្រះត្រៃបិដក ភាគ ៨២

ការ​មើលងាយ​គេ អាការ​មើលងាយ​គេ ភាព​នៃ​សេចក្តី​មើលងាយ​គេ ការ​ឆ្មើងឆ្មៃ អាការ​ព្រហើន ភាព​ដូចជា​ទង់ ការ​លើក​កំពស់ សេចក្តី​ប្រាថ្នា​នៃ​ចិត្ត​ដូចជា​ទង់ មាន​សភាព​យ៉ាង នេះ​ណា នេះ​ហៅថា សេចក្តី​ប្រកាន់​ថា អញ​ស្មើនឹង​គេ។
 [១១៩] បណ្តា​ធម៌​ទាំងនោះ សេចក្តី​ប្រកាន់​ថា អញ​ថោកទាប​ជាងគេ តើ​ដូចម្តេច។ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ញ៉ាំង​មានះ​ថោកថយ​ឲ្យ​ប្រព្រឹត្តទៅ ដោយ​ជាតិ​ក្តី ដោយ​គោត្រ​ក្តី ដោយ​ភាព​នៃ​ខ្លួន​ជា​កុលបុត្រ​ក្តី ដោយ​ភាព​នៃ​ខ្លួន​មាន​សម្បុរ​ល្អ​ក្តី ដោយ​ទ្រព្យ​ក្តី ដោយ​ការ​រៀន​មន្ត​ក្តី ដោយ​ការងារ​ក្តី ដោយ​សិល្ប​សាស្រ្ត​ក្តី ដោយ​ទីតាំង​នៃ​វិជ្ជា​ក្តី ដោយ​ការចេះដឹង​ក្តី ដោយ​បញ្ញា​ក្តី ដោយ​វត្ថុ​ណាមួយ​ក្តី ការ​ប្រកាន់​ថោកថយ អាការ​ប្រកាន់​ថោកថយ ភាព​នៃ​សេចក្តី​ប្រកាន់​ថោកថយ ការ​អៀនអន់ អាការ​អៀនអន់ ភាព​នៃ​សេចក្តី​អៀនអន់ ការ​មើលងាយ​ខ្លួន អាការ​មើលងាយ​ខ្លួន ភាព​នៃ​សេចក្តី​មើលងាយ​ខ្លួន មាន​សភាព​យ៉ាងនេះ ណា នេះ​ហៅថា សេចក្តី​ប្រកាន់​ថា អញ​ថោកទាប​ជាងគេ។
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 637648302391799920
ទៅកាន់ទំព័រ៖