ព្រះត្រៃបិដក ភាគ ៨២

បុគ្គល​នោះ ញ៉ាំង​មានះ​ដ៏​ថោកទាប​ឲ្យ​ប្រព្រឹត្តទៅ ព្រោះ​អាស្រ័យ​នូវ​ការ​តម្កល់​ខ្លួន​ទុក​ថា ថោកទាប​ជាង​ជន​ដទៃ​នោះ ការ​មើលងាយ​ថោកទាប អាការ​មើលងាយ​ថោកទាប ភាព​នៃ​សេចក្តី​មើលងាយ​ថោកទាប ការ​អៀនអន់ អាការ​អៀនអន់ ភាព​នៃ​សេចក្តី​អៀនអន់ ការ​មើលងាយ​ខ្លួន អាការ​មើលងាយ​ខ្លួន ភាព​នៃ​សេចក្តី​មើលងាយ​ខ្លួន មាន​សភាព​យ៉ាងនេះ​ណា នេះ​ហៅថា សេចក្តី​ប្រកាន់​នៃ​បុគ្គល​ថោកទាប​ជាងគេ​ថា អញ​ថោកទាប​ជាងគេ។
 [១២៩] បណ្តា​ធម៌​ទាំងនោះ សេចក្តី​ប្រកាន់ តើ​ដូចម្តេច។ ការ​ប្រកាន់ អាការ​ប្រកាន់ ភាព​នៃ​សេចក្តី​ប្រកាន់ ការ​ឆ្មើងឆ្មៃ អាការ​ព្រហើន ភាព​ដូចជា​ទង់ ការ​លើក​កំពស់ សេចក្តី​ប្រាថ្នា​នៃ​ចិត្ត​ដូចជា​ទង់​ណា នេះ​ហៅថា សេចក្តី​ប្រកាន់។
 [១៣០] បណ្តា​ធម៌​ទាំងនោះ សេចក្តី​មើលងាយ​គេ តើ​ដូចម្តេច។ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ រមែង​មើលងាយ​បុគ្គល​ទាំងឡាយ​ដទៃ ដោយ​ជាតិ​ក្តី ដោយ​គោត្រ​ក្តី ដោយ​ភាព​នៃ​ខ្លួន​ជា​កុលបុត្រ​ក្តី។បេ។ ដោយ​វត្ថុ​ណាមួយ​ក្តី ការ​មើលងាយ អាការ​មើលងាយ ភាព​នៃ​សេចក្តី​មើលងាយ ការ​ឆ្មើងឆ្មៃ អាការ​ព្រហើន
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 637648304086644018
ទៅកាន់ទំព័រ៖