ព្រះត្រៃបិដក ភាគ ៨២

សិក្ខាបទ គឺ​ចេតនា​ជាហេតុ​វៀរចាក​កិរិយា​ពោល​នូវ​ពាក្យ​កុហក ១ សិក្ខាបទ គឺ​ចេតនា​ជាហេតុ​វៀរចាក​ហេតុ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ គឺ​ផឹក​នូវ​ទឹកស្រវឹង គឺ​សុរា និង​មេរ័យ ១។ បណ្តា​សិក្ខាបទ​ទាំង ៥ សិក្ខាបទ​ជាកុសល​ប៉ុន្មាន ជាអកុសល​ប៉ុន្មាន ជា​អព្យាក្រឹត​ប៉ុន្មាន។បេ។ ជាស​រណៈ​ប៉ុន្មាន ជា​អរណៈ​ប៉ុន្មាន។
 [៩] សិក្ខាបទ​ទាំង ៥ ជាកុសល​តែ​ម្យ៉ាង ប្រកបដោយ​វេទនា​ក៏​មាន ប្រកបដោយ​អទុ​ក្ខម​សុខវេទនា មាន​វិបាក​ធម៌​ជាប្រក្រតី មិន​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន មិន​ប្រកបដោយ​សេចក្តី​សៅហ្មង តែ​គួរ​ដល់​នូវ​សេចក្តី​សៅហ្មង ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​វិចារៈ​ក៏​មាន កើត​ព្រមដោយ​បីតិ​ក៏​មាន កើត​ព្រមដោយ​សុខៈ​ក៏​មាន កើត​ព្រមដោយ​ឧបេក្ខា តែ​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា មានហេតុ​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ដល់​នូវ​ការ​សន្សំ មិនមែន​ជា​របស់​សេក្ខបុគ្គល ទាំង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល មាន​សភាព​តូចឆ្មារ មាន​អារម្មណ៍​តូចឆ្មារ ជា​កណ្តាល មាន​សភាព​មិន​ទៀង ពោល​ថា មាន​មគ្គ​ជា​អារម្មណ៍​ផង ថា​មាន​មគ្គ​ជាហេតុ​ផង ថា​មាន​មគ្គ​ជា​អធិបតី​ផង​ក៏​មាន កើតឡើង​ហើយក៏​មាន
ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 637648268505685301
ទៅកាន់ទំព័រ៖