ព្រះត្រៃបិដក ភាគ ៨២
[១៣៦] បណ្តាធម៌ទាំងនោះ សេចក្តីនឹកដល់ញាតិ តើដូចម្តេច។ សេចក្តីនឹក សេចក្តីជញ្ជឹង។បេ។ សេចក្តីត្រិះរិះខុសអាស្រ័យនូវផ្ទះ គឺកាមគុណ ៥ ប្រារព្ធពួកញាតិ នេះហៅថា សេចក្តីនឹកដល់ញាតិ។
[១៣៧] បណ្តាធម៌ទាំងនោះ សេចក្តីនឹកដល់ជនបទ តើដូចម្តេច។ សេចក្តីនឹក សេចក្តីជញ្ជឹង។បេ។ សេចក្តីត្រិះរិះខុសអាស្រ័យនូវផ្ទះ គឺកាមគុណ ៥ ប្រារព្ធជនបទ នេះហៅថា សេចក្តីនឹកដល់ជនបទ។
[១៣៨] បណ្តាធម៌ទាំងនោះ សេចក្តីនឹកដល់ការមិនស្លាប់ តើដូចម្តេច។ សេចក្តីនឹក សេចក្តីជញ្ជឹង។បេ។ សេចក្តីត្រិះរិះខុសអាស្រ័យនូវផ្ទះ គឺកាមគុណ ៥ មិនប្រកបដោយអំពើដែលបុគ្គលធ្វើបានដោយកម្រក្តី ប្រកបដោយទិដ្ឋិក្តី នេះហៅថា សេចក្តីនឹកដល់ការមិនស្លាប់។
[១៣៩] បណ្តាធម៌ទាំងនោះ សេចក្តីនឹកប្រកបដោយសេចក្តីអាណិតអាសូរដល់អ្នកដទៃ តើដូចម្តេច។ ភិក្ខុពួកខ្លះ ក្នុងលោកនេះ នៅច្រឡូកច្រឡំដោយគ្រហស្ថ មានសេចក្តីត្រេកអរជាមួយគ្នា មានសេចក្តីសោកជាមួយគ្នា កាលបើគ្រហស្ថដល់នូវសេចក្តីសុខ ខ្លួនក៏ដល់នូវសេចក្តីសុខ
ID: 637648305139788546
ទៅកាន់ទំព័រ៖