ព្រះត្រៃបិដក ភាគ ៨២

ដែរ កាលបើ​គ្រហស្ថ​ដល់​នូវ​សេចក្តី​ទុក្ខ ខ្លួន​ក៏​ដល់​នូវ​សេចក្តី​ទុក្ខ​ដែរ កាលបើ​គ្រហស្ថ​មាន​កិច្ច​ដែល​គួរ​ធ្វើកើត​ឡើង​ហើយ ក៏​ដល់​នូវ​ការ​ជួយ​ប្រកបដោយ​ខ្លួនឯង​ដែរ សេចក្តី​នឹក សេចក្តី​ជញ្ជឹង។បេ។ សេចក្តី​ត្រិះរិះ​ខុស​អាស្រ័យ​នូវ​ផ្ទះ គឺ​កាមគុណ ៥ ក្នុង​កិច្ច​អម្បាល​នោះ ណា នេះ​ហៅថា សេចក្តី​នឹក ប្រកបដោយ​សេចក្តី​អាណិតអាសូរ​ដល់​អ្នកដទៃ។
 [១៤០] បណ្តា​ធម៌​ទាំងនោះ សេចក្តី​នឹក ប្រកបដោយ​លាភសក្ការៈ និង​សេចក្តី​សរសើរ តើ​ដូចម្តេច។ សេចក្តី​នឹក សេចក្តី​ជញ្ជឹង។បេ។ សេចក្តី​ត្រិះរិះ​ខុស​អាស្រ័យ​នូវ​ផ្ទះ គឺ​កាមគុណ ៥ ប្រារព្ធ​លាភសក្ការៈ និង​សេចក្តី​សរសើរ នេះ​ហៅថា សេចក្តី​នឹក ប្រកបដោយ​លាភសក្ការៈ និង​សេចក្តី​សរសើរ។
 [១៤១] បណ្តា​ធម៌​ទាំងនោះ សេចក្តី​នឹក ប្រកបដោយ​ការណ៍ ដែលគេ​មើលងាយ​មិនបាន តើ​ដូចម្តេច។ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ គិតថា ជន​ដទៃ​កុំ​មើលងាយ​អញ ដោយ​ជាតិ​ក្តី ដោយ​គោត្រ​ក្តី ដោយ​ភាព​នៃ​ខ្លួន​ជា​កុលបុត្រ​ក្តី ដោយ​ភាព​នៃ​ខ្លួន​មាន​សម្បុរ​ល្អ​ក្តី ដោយ​ទ្រព្យ​ក្តី ដោយ​ការ​រៀន​មន្ត​ក្តី ដោយ​ការងារ​ក្តី ដោយ​សិល្ប​សាស្រ្ត​ក្តី ដោយ​ទីតាំង​នៃ​វិជ្ជា​ក្តី ដោយ​ការចេះដឹង​ក្តី ដោយ​បញ្ញា​ក្តី ដោយ​វត្ថុ​ណាមួយ​ក្តី សេចក្តី​នឹក សេចក្តី​ជញ្ជឹង។បេ។
ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 637648305410595256
ទៅកាន់ទំព័រ៖