ព្រះត្រៃបិដក ភាគ ៨២

 [១៤៦] បណ្តា​ធម៌​ទាំងនោះ អវិជ្ជា តើ​ដូចម្តេច។ ការ​មិនដឹង ការ​មិន​យល់។បេ។ គន្លឹះ​គឺ​អវិជ្ជា សេចក្តី​វង្វេង ឫសគល់​នៃ​អកុសល​ណា នេះ​ហៅថា អវិជ្ជា។ បណ្តា​ធម៌​ទាំងនោះ ភវតណ្ហា តើ​ដូចម្តេច។ សេចក្តី​ប្រាថ្នា​ភព ក្នុង​ភព​ទាំងឡាយ តម្រេក​ក្នុង​ភព សេចក្តី​ស្រើបស្រាល​ក្នុង​ភព សេចក្តី​ប្រាថ្នា​ក្នុង​ភព សេចក្តី​ស្នេហា​ក្នុង​ភព សេចក្តី​អន្ទះអន្ទែង​ក្នុង​ភព សេចក្តី​ជ្រប់​ក្នុង​ភព ការ​ចុះចិត្តស៊ប់​ក្នុង​ភព​ទាំងឡាយ​ណា នេះ​ហៅថា ភវតណ្ហា។
 [១៤៧] បណ្តា​ធម៌​ទាំងនោះ ភវ​ទិដ្ឋិ តើ​ដូចម្តេច។ ទិដ្ឋិ ដំណើរ​គឺ​ទិដ្ឋិ។បេ។ សេចក្តី​ប្រកាន់​ក្នុង​ការស្វែងរក​ខុស មាន​សភាព​យ៉ាងនេះ​ណា ថា ខ្លួន​ក្តី លោក​ក្តី នឹង​មាន នេះ​ហៅថា ភវ​ទិដ្ឋិ។ បណ្តា​ធម៌​ទាំងនោះ វិភវ​ទិដ្ឋិ តើ​ដូចម្តេច។ ទិដ្ឋិ ដំណើរ​គឺ​ទិដ្ឋិ។បេ។ សេចក្តី​ប្រកាន់​ក្នុង​ការស្វែងរក​ខុស មាន​សភាព​យ៉ាងនេះ ណា ថា ខ្លួន​ក្តី លោក​ក្តី នឹង​មិន​មាន នេះ​ហៅថា វិភវ​ទិដ្ឋិ។
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 637648306956244749
ទៅកាន់ទំព័រ៖