ព្រះត្រៃបិដក ភាគ ៨២
[១៤៨] បណ្តាធម៌ទាំងនោះ សស្សតទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ថា ខ្លួនក្តី លោកក្តី ទៀង នេះហៅថា សស្សតទិដ្ឋិ។ បណ្តាធម៌ទាំងនោះ ឧច្ឆេទទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ថា ខ្លួនក្តី លោកក្តី នឹងសូន្យ នេះហៅថា ឧច្ឆេទទិដ្ឋិ។
[១៤៩] បណ្តាធម៌ទាំងនោះ អន្តវាទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ថា ខ្លួនក្តី លោកក្តី មានទីបំផុត នេះហៅថា អន្តវាទិដ្ឋិ។ បណ្តាធម៌ទាំងនោះ អនន្តវាទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ថា ខ្លួនក្តី លោកក្តី មិនមានទីបំផុត នេះហៅថា អនន្តវាទិដ្ឋិ។
[១៥០] បណ្តាធម៌ទាំងនោះ បុព្វន្តានុទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា កើតឡើង ប្រារព្ធនូវទីបំផុតខាងដើម នេះហៅថា បុព្វន្តានុទិដ្ឋិ។
ID: 637648307655151005
ទៅកាន់ទំព័រ៖