ព្រះត្រៃបិដក ភាគ ៨២

មិនទាន់​កើតឡើង តែ​មិន​គួរ​ពោល​ថា បំរុង​នឹង​កើតឡើង​ក៏​មាន ជា​អធិបតី​ក៏​មាន ជា​អនាគត​ក៏​មាន ជា​បច្ចុប្បន្ន មាន​អារម្មណ៍​ជា​បច្ចុប្បន្ន​ក៏​មាន ជា​ខាងក្នុង​ក៏​មាន ជា​ខាងក្រៅ​ក៏​មាន ជា​ខាងក្នុង និង​ខាងក្រៅ មាន​អារម្មណ៍​ជា​ខាងក្រៅ មិន​ប្រកបដោយ​ការ​ឃើញ ទាំង​មិន​ប្រកបដោយ​ការ​ប៉ះពាល់​ក៏​មាន។
 [១០] ពួក​សិក្ខាបទ​មិនមែន​ហេតុ ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ប្រកបដោយ​ហេតុ មិន​គួរ​ពោល​ថា ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ទេ ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ តែ​មិនមែន​ហេតុ មិន​គួរ​ពោល​ថា​ជាហេតុ ទាំង​ប្រកបដោយ​ហេតុ​ឡើយ ប្រកបដោយ​ហេតុ តែ​មិនមែន​ហេតុ មិនមែន​ហេតុ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ។ ពួក​សិក្ខាបទ​ប្រព្រឹត្តទៅ​ជាមួយនឹង​បច្ច័យ ត្រូវ​បច្ច័យ​តាក់តែង មិន​ប្រកបដោយ​ការ​ឃើញ មិន​ប្រកបដោយ​ការ​ប៉ះពាល់ មិន​មាន​រូប ជា​លោកិយ គួរ​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​ណាមួយ មិន​គួរ​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​ណាមួយ។ ពួក​សិក្ខាបទ​មិនមែន​អាសវៈ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ប្រាសចាក​អាសវៈ មិន​គួរ​ពោល​ថា ជា​អាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ទេ ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ តែ​មិនមែន​ជា​អាសវៈ មិន​គួរ​ពោល​ថា ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ​ផង ថា​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ​ផង​ឡើយ គឺ​ប្រាសចាក​អាសវៈ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ។
ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 637648268845997601
ទៅកាន់ទំព័រ៖