ព្រះត្រៃបិដក ភាគ ៨២
បណ្តាធម៌ទាំងនោះ វិបត្តិនៃទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាមិនមានផល។បេ។ ពួកសមណព្រាហ្មណ៍ ដែលធ្វើឲ្យជាក់ច្បាស់នូវលោកនេះផង នូវលោកដទៃផង ដោយបញ្ញារបស់ខ្លួន ហើយប្រកាស មិនមានទេ នេះហៅថា វិបត្តិនៃទិដ្ឋិ សូម្បីមិច្ឆាទិដ្ឋិទាំងអស់ ក៏ឈ្មោះថា វិបត្តិនៃទិដ្ឋិដែរ។
[១៥៩] បណ្តាធម៌ទាំងនោះ សញ្ញោជនៈខាងក្នុង តើដូចម្តេច។ សញ្ញោជនៈ ៥ ជាចំណែកខាងក្រោម ហៅថា សញ្ញោជនៈខាងក្នុង សញ្ញោជនៈ ៥ ជាចំណែកខាងលើ ហៅថា សញ្ញោជនៈខាងក្រៅ។
ចប់ ពួកធម៌ ២។
[១៦០] បណ្តាធម៌ទាំងនោះ អកុសលមូល ៣ តើដូចម្តេច។ លោភៈ ទោសៈ មោហៈ។ បណ្តាអកុសលមូល ៣ នោះ លោភៈ តើដូចម្តេច។ តម្រេក តម្រេកខ្លាំង សេចក្តីត្រេកអរ សេចក្តីត្រេកត្រអាល សេចក្តីរីករាយ សេចក្តីស្រើបស្រាល តម្រេកខ្លាំងនៃចិត្ត
ID: 637648309286247026
ទៅកាន់ទំព័រ៖