ព្រះត្រៃបិដក ភាគ ៨២

សេចក្តី​ប្រាថ្នា សេ​ចក្តីងល់​ងប់ សេចក្តី​ជ្រប់ សេចក្តី​ចង់បាន សេចក្តី​ចង់បាន​ខ្លាំង សេចក្តី​ជាប់​ចំពាក់​គឺ​តណ្ហា ភក់​គឺ​តណ្ហា សេចក្តី​ស្វែងរក សេចក្តី​បិទបាំង តណ្ហា​ជា​គ្រឿង​ញ៉ាំង​សត្វ​ឲ្យ​កើត តណ្ហា​ជា​គ្រឿង​ញ៉ាំង​សត្វ​ឲ្យ​កើត​ព្រម តណ្ហា​ជា​គ្រឿង​ចាក់ស្រែះ ធម្មជាតិ​មាន​បណ្តាញ ធម្មជាតិ​ផ្សាយ​ទៅ ធម្មជាតិ​ដែល​ផ្សាយ​ទៅ​ផ្សេងៗ ធម្មជាតិ​ជា​គ្រឿង​លក់ ធម្មជាតិ​ដ៏​ទូលាយ ធម្មជាតិ​ជា​គ្រឿង​ប្រមូល ធម្មជាតិ​ជាគម្រប់​ពីរ សេចក្តី​តាំង​ទុក ធម្មជាតិ​ជា​គ្រឿង​នាំ​សត្វ​ទៅកាន់​ភព ព្រៃធំ​គឺ​តណ្ហា ព្រៃតូច​គឺ​តណ្ហា សេចក្តី​ស្និទ្ធស្នាល សេចក្តី​ស្នេហា សេចក្តី​អាឡោះអាល័យ ផៅពង្ស​គឺ​តណ្ហា ការ​សង្ឃឹម អាការ​សង្ឃឹម ភាព​នៃ​សេចក្តី​សង្ឃឹម សេចក្តី​ប្រាថ្នា​រូប សេចក្តី​ប្រាថ្នា​សំឡេង សេចក្តី​ប្រាថ្នា​ក្លិន សេចក្តី​ប្រាថ្នា​រស សេចក្តី​ប្រាថ្នា​ផ្សព្វ សេចក្តី​ប្រាថ្នា​លាភ សេចក្តី​ប្រាថ្នា​ទ្រព្យ សេចក្តី​ប្រាថ្នា​កូន សេចក្តី​ប្រាថ្នា​ជីវិត ការប៉ុនប៉ង អាការ​ប៉ុនប៉ង សេចក្តី​ប៉ង បំណង អាការ​បំណង ភាព​នៃ​សេចក្តី​ប៉ង ការ​ចង់បាន អាការ​ចង់បាន ភាព​នៃ​សេចក្តី​ចង់បាន សេចក្តី​ស្វិតស្វាញ សេចក្តី​ប្រាថ្នា​ល្អ តម្រេក​ក្នុង​អធម៌ សេចក្តី​លោភ​ហួសហេតុ សេចក្តី​អាល័យ ការ​ផ្តេកផ្តិត សេចក្តី​ប្រាថ្នា សេចក្តី​ស្រឡាញ់ សេចក្តី​ប្រាថ្នា​ខ្លាំង សេចក្តី​ប្រាថ្នា​កាម សេចក្តី​ប្រាថ្នា​ភព សេចក្តី​ប្រាថ្នា​ប្រាសចាក​ភព
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 637648309494838555
ទៅកាន់ទំព័រ៖