ព្រះត្រៃបិដក ភាគ ៨២
សេចក្តីប្រាថ្នារូបភព សេចក្តីប្រាថ្នាអរូបភព សេចក្តីប្រាថ្នាការរំលត់ សេចក្តីប្រាថ្នារូប សេចក្តីប្រាថ្នាសំឡេង សេចក្តីប្រាថ្នាក្លិន សេចក្តីប្រាថ្នារស សេចក្តីប្រាថ្នាផ្សព្វ សេចក្តីប្រាថ្នាធម៌ ឱឃៈ (ធម៌ញ៉ាំងសត្វឲ្យលង់នៅក្នុងវដ្តៈ) យោគៈ (ធម៌ញ៉ាំងសត្វឲ្យជាប់នៅក្នុងវដ្តៈ) គន្ថៈ (ធម៌ដោតក្រងសត្វទុកក្នុងវដ្ដៈដោយអំណាចចុតិ និងបដិសន្ធិ) សេចក្តីប្រកាន់មាំ ធម្មជាតិជាគ្រឿងរាំង ធម្មជាតិជាគ្រឿងឃាត់ ធម្មជាតិជាគ្រឿងបិទ ធម្មជាតិជាគ្រឿងចង សភាពជាគ្រឿងចូលទៅធ្វើឲ្យសៅហ្មង កិលេសជាគ្រឿងដេកនៅរឿយៗ កិលេសជាតជាគ្រឿងគ្របសង្កត់នូវចិត្ត តណ្ហាដូចជាវល្លិ សេចក្តីស្វិតស្វាញ ឫសគល់នៃសេចក្តីទុក្ខ ធម្មជាតជាហេតុនៃទុក្ខ សភាពមានទុក្ខជាដែនកើតមុន អន្ទាក់គឺមារ សន្ទូចគឺមារ វិស័យគឺមារ ស្ទឹងគឺតណ្ហា សំណាញ់គឺតណ្ហា ខ្នោះគឺតណ្ហា សមុទ្រគឺតណ្ហា សេចក្តីសំឡឹងរំពៃ សេចក្តីចង់បាន ឫសគល់នៃអកុសលណា នេះហៅថា សេចក្តីលោភ។ បណ្តាអកុសលមូលទាំងនោះ ទោសៈ តើដូចម្តេច។ សេចក្តីគុំគួនតែងកើតឡើងថា បុគ្គលឯណោះ បានប្រព្រឹត្តហើយ នូវអំពើមិនជាប្រយោជន៍ដល់អាត្មាអញ
ID: 637648309698588504
ទៅកាន់ទំព័រ៖