ព្រះត្រៃបិដក ភាគ ៨២

សេចក្តី​គុំគួន​តែង​កើតឡើង​ថា បុគ្គល​ឯណោះ កំពុង​ប្រព្រឹត្ត​នូវ​អំពើ​មិនជា​ប្រយោជន៍​ដល់​អាត្មាអញ សេចក្តី​គុំគួន​តែង​កើតឡើង​ថា បុគ្គល​ឯណោះ នឹង​ប្រព្រឹត្ត​នូវ​អំពើ​មិនជា​ប្រយោជន៍​ដល់​អាត្មាអញ សេចក្តី​គុំគួន​តែង​កើតឡើង​ថា បុគ្គល​ឯណោះ បាន​ប្រព្រឹត្ត​ហើយ​នូវ​អំពើ​មិនជា​ប្រយោជន៍ កំពុង​ប្រព្រឹត្ត​នូវ​អំពើ​មិនជា​ប្រយោជន៍ នឹង​ប្រព្រឹត្ត​នូវ​អំពើ​មិនជា​ប្រយោជន៍ ដល់​បុគ្គល​ជាទីស្រឡាញ់ ជាទី​ពេញចិត្ត​របស់​អាត្មាអញ សេចក្តី​គុំគួន​តែង​កើតឡើង​ថា បុគ្គល​ឯណោះ បាន​ប្រព្រឹត្ត​ហើយ​នូវ​អំពើ​ជា​ប្រយោជន៍ កំពុង​ប្រព្រឹត្ត​នូវ​អំពើ​ជា​ប្រយោជន៍ នឹង​ប្រព្រឹត្ត​នូវ​អំពើ​ជា​ប្រយោជន៍​ដល់​បុគ្គល​មិនជា​ទីស្រឡាញ់ មិនជា​ទី​ពេញចិត្ត របស់​អាត្មាអញ មួយវិញទៀត សេចក្តី​គុំគួន​តែង​កើតឡើង ក្នុង​ទី​មិនមែន​ជាហេតុ សេចក្តី​គុំគួន​នៃ​ចិត្ត សេចក្តី​ចង្អៀតចង្អល់ សេចក្តី​តានតឹង សេចក្តី​ថ្នាំងថ្នាក់ សេចក្តី​ខឹង សេចក្តី​ខឹង​ខ្លាំង សេចក្តី​ខឹង​ក្រៃលែង សេចក្តី​ប្រទូស្ត សេចក្តី​ប្រទូស្ត​ខ្លាំង សេចក្តី​ប្រទូស្ត​ក្រៃលែង ការព្យាបាទ​នៃ​ចិត្ត សេចក្តី​ប្រទូស្ត​ក្នុងចិត្ត ការ​ក្រោធ អាការ​ក្រោធ ភាព​នៃ​សេចក្តី​ក្រោធ ការ​ប្រទូស្ត អាការ​ប្រទូស្ត ភាព​នៃ​សេចក្តី​ប្រទូស្ត ការព្យាបាទ អាការ​ព្យាបាទ ភាព​នៃ​សេចក្តី​ព្យាបាទ ការ​ពិរោធ ការ​ពិ​រោ​ធផ្សេងៗ សេចក្តី​កាច ការ​ខឹង សេចក្តី​អាក់អន់​ចិត្ត មាន​សភាព​យ៉ាងនេះ​ណា នេះ​ហៅថា ទោសៈ។
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 637648309898588484
ទៅកាន់ទំព័រ៖