ព្រះត្រៃបិដក ភាគ ៨២

បណ្តា​អកុសល​វិតក្កៈ​ទាំង ៣ នោះ វិហឹសា​វិតក្កៈ តើ​ដូចម្តេច។ សេចក្តី​ត្រិះរិះ សេចក្តី​ជញ្ជឹង​ប្រកបដោយ​ការបៀតបៀន។បេ។ សេចក្តី​ត្រិះរិះ​ខុស នេះ​ហៅថា វិហឹសា​វិតក្កៈ។ នេះ អកុសល​វិតក្កៈ ៣។
 [១៦២] បណ្តា​ធម៌​ទាំងនោះ អកុសល​សញ្ញា ៣ តើ​ដូចម្តេច។ កាម​សញ្ញា ១ ព្យាបាទ​សញ្ញា ១ វិហឹសា​សញ្ញា ១។ បណ្តា​អកុសល​សញ្ញា​ទាំង ៣ នោះ កាម​សញ្ញា តើ​ដូចម្តេច។ ការ​សំគាល់ អាការ​សំគាល់ ភាព​នៃ​សេចក្តី​សំគាល់ ប្រកបដោយ​កាម នេះ​ហៅថា កាម​សញ្ញា។ បណ្តា​អកុសល​សញ្ញា​ទាំង ៣ នោះ ព្យាបាទ​សញ្ញា តើ​ដូចម្តេច។ ការ​សំគាល់ អាការ​សំគាល់ ភាព​នៃ​សេចក្តី​សំគាល់​ប្រកបដោយ​ព្យាបាទ នេះ​ហៅថា ព្យាបាទ​សញ្ញា។ បណ្តា​អកុសល​សញ្ញា​ទាំង ៣ នោះ វិហឹសា​សញ្ញា តើ​ដូចម្តេច។ ការ​សំគាល់ អាការ​សំគាល់ ភាព​នៃ​សេចក្តី​សំគាល់ ប្រកបដោយ​ការបៀតបៀន នេះ​ហៅថា វិហឹសា​សញ្ញា។ នេះ អកុសល​សញ្ញា ៣។
ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 637648310357338610
ទៅកាន់ទំព័រ៖