ព្រះត្រៃបិដក ភាគ ៨២

 [១៦៥] បណ្តា​ធម៌​ទាំងនោះ អាសវៈ ៣ តើ​ដូចម្តេច។ កាមាសវៈ ១ ភវាសវៈ ១ អវិជ្ជា​សវៈ ១។ បណ្តា​អាសវៈ​ទាំង ៣ នោះ កាមាសវៈ តើ​ដូចម្តេច។ សេចក្តី​ពេញចិត្ត​នឹង​កាម ក្នុង​កាម​ទាំងឡាយ។បេ។ សេចក្តី​ជ្រប់​ក្នុង​កាម​ណា នេះ​ហៅថា កាមាសវៈ។ បណ្តា​អាសវៈ​ទាំង ៣ នោះ ភវាសវៈ តើ​ដូចម្តេច។ សេចក្តី​ពេញចិត្ត​នឹង​ភព ក្នុង​ភព​ទាំងឡាយ។បេ។ សេចក្តី​ជ្រប់​ក្នុង​ភព​ណា នេះ​ហៅថា ភវាសវៈ។ បណ្តា​អាសវៈ​ទាំង ៣ នោះ អវិជ្ជា​សវៈ តើ​ដូចម្តេច។ សេចក្តី​មិនដឹង​ក្នុង​ទុក្ខ។បេ។ គន្លឹះ​គឺ​អវិជ្ជា សេចក្តី​វង្វេង ឫសគល់​នៃ​អកុសល នេះ​ហៅថា អវិជ្ជា​សវៈ។ នេះ អាសវៈ ៣។
 [១៦៦] បណ្តា​ធម៌​ទាំងនោះ សញ្ញោជនៈ ៣ តើ​ដូចម្តេច។ សក្កា​យទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វត​បរា​មា​សៈ ១។ បណ្តា​សញ្ញោជនៈ​ទាំង ៣ នោះ សក្កា​យទិដ្ឋិ តើ​ដូចម្តេច។ បុថុជ្ជន​ក្នុង​លោក​នេះ ជា​អ្នក​មិនបាន​ស្តាប់ មិនបាន​ជួបប្រទះ​នឹង​ពួក​ព្រះ​អរិយៈ មិន​ឈ្លាសវៃ​ក្នុង​ធម៌​របស់​ព្រះ​អរិយៈ មិន​ទូន្មាន​ខ្លួន​ក្នុង​ធម៌​របស់​ព្រះ​អរិយៈ មិនបាន​ជួបប្រទះ​នឹង​ពួក​សប្បុរស មិន​ឈ្លាសវៃ​ក្នុង​ធម៌​របស់​សប្បុរស មិន​ទូន្មាន​ខ្លួន​ក្នុង​ធម៌​របស់​សប្បុរស រមែង​ពិចារណា​ឃើញ​នូវ​រូប​ថា ជា​ខ្លួន
ថយ | ទំព័រទី ១៩២ | បន្ទាប់
ID: 637648311111244759
ទៅកាន់ទំព័រ៖